អ្នកជំនាញសន្តិសុខបានរាយការណ៍ពីការរកឃើញយ៉ាងហោចណាសកំហុសពីរនៅក្នុងផលិតផល ដែលអភិវឌ្ឍដោយ VMware។ យោងតាមរបាយការណ៍ បញ្ហាទាំងនេះនឹងដាក់ពង្រាយការ វាយប្រហារ និងឈ្លានពានចូលទៅក្នុងប្រព័ន្ធដែលបានសម្របសម្រួល។
កំហុស CVE-2021-21999៖ កម្មវិធីដែលរងផលប៉ះពាល់នឹងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរឹតបន្តឹង ផ្នែកសុវត្ថិភាព ហើយអាចឱ្យហេគឃ័រគេចពីការរឹតបន្តឹង និងបង្កើនឯកសិទ្ធិ។ រីឯ CVE-2021-21998 វិញគឺជាបញ្ហាដែលមាននៅក្នុងផលិតផល និងជំនាន់របស់ VNware Carbon Black App Control Sever: មុនជំនាន់ ៨.៥.៥ និង ៨.៦.២។
ខណៈពេលដែលបញ្ហាត្រូវបានរកឃើញដោយក្រុមហេគឃ័រ នៅមិនទាន់មានរបាយការណ៍ស្តីពី ហេតុការណ៍នៃការវាយប្រហារពិតនៅឡើយទេ។ Patches សុវត្ថិភាពឥឡូវនេះមានចេញហើយ រីឯ VMware ក៏បានផ្តល់អនុសាសន៍ដល់អ្នកប្រើឱ្យដោះស្រាយបញ្ហាជាបន្ទាន់។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា