បញ្ហានៅក្នុងកម្មវិធីកុំព្យូទ័រម៉ាក Dell បានរំខានដល់អ្នកប្រើរាប់លាននាក់

0

អ្នកជំនាញសន្តិសុខបានរាយការណ៍ថាយ៉ាងហោចណាស់មានបញ្ហា៤នៅក្នុង Dell SupportAsist’s BIOSConnect បញ្ហាទាំងនេះអាចឱ្យហេគឃ័របញ្ជាកូដទៅលើឧបករណ៍ដែលបានសម្របសម្រួល។

គួរកត់សម្គាល់ផងដែរថា កម្មវិធីនេះត្រូវបានតំឡើងស្រាប់ដោយកុំព្យូទ័រ Dell ដែលដំណើរការប្រព័ន្ធ Windows, BIOSconnect អនុញ្ញាតឱ្យកម្មវិធី firmware ធ្វើបច្ចុប្បន្នភាព និងស្តារប្រព័ន្ធឡើងវិញ។

បញ្ហានេះបានផ្តល់សិទ្ធិពិសេសដល់ហេគឃ័រអាចបញ្ជាទៅលើប្រព័ន្ធគោលដៅដើម្បីក្លែងបន្លំសេវា Dell ផ្លូវការ ក្នុងគោលបំណងគ្រប់គ្រងដំណើរការ boot និងរំខានការគ្រប់គ្រងសុវត្ថិភាពដែលបើក ដំណើរការ។ រហូតមកដល់ពេលនេះ គ្មានការប៉ុនប៉ងគេងប្រវ័ញ្ច ឬការវាយប្រហារណាមួយកើតឡើង នៅឡើយទេ។

របាយការណ៍ដែលបង្ហាញដោយក្រុមហ៊ុនសន្តិសុខ Eclypsium បានលើកឡើងថា បញ្ហាមាននៅក្នុង ឧបករណ៍ម៉ាក Dell យ៉ាងហោចណាស់ ១២៩ រួមមាន កុំព្យូទ័រលើតុ កុំព្យូទ័រយូរដៃ និង tablets ដែល មានអ្នកប្រើប្រហែលជា ១៣០លាននាក់ នៅទូទាំងសកលលោក។

ដើម្បីសុវត្ថិភាព Eclypsium បានផ្តល់អនុសាសន៍ឱ្យអ្នកប្រើធ្វើបច្ចុប្បន្នភាព BIOS/UEFI របស់ប្រព័ន្ធ នៅក្នុងនោះ ក្រុមហ៊ុនក៏បានបញ្ចេញការធ្វើបច្ចុប្បន្នភាព BIOSConnect ផងដែរ។ លើសពីនេះ ក៏តម្រូវ ឱ្យធ្វើបច្ចុប្បន្នភាព Dell ClientBIOS ដើម្បីកាត់បន្ថយផលប៉ះពាល់ផងដែរ។

ជាទីបញ្ចប់ ក្រុមហ៊ុនបានផ្តល់យោបល់ដល់អ្នកប្រើដែលមិនអាចធ្វើបច្ចុប្បន្នភាព សូមផ្តាច់ BIOSConnect ចេញពី BIOS setup page ឬប្រើ Dell Command/ Configure ដើម្បីគ្រប់គ្រងលើប្រព័ន្ធ រដ្ឋបាល។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here