ក្រុមហ៊ុនផ្គត់ផ្គង់នូវឧបករណ៍បណ្តាញ Zyxel របស់តៃវ៉ាន់បានជូនដំណឹងទៅកាន់អតិថិជនជាច្រើនរបស់ខ្លួនអំពីការវាយប្រហារអ៊ីនធឺរណនិតទៅលើផលិតផលសុវត្ថិភាពជាច្រើនរបស់ខ្លួនដែលមានដូចជា Firewall និង VPN servers ។
ក្រុមហ៊ុននេះរកឃើញថា វាមានការវាយប្រហារតាមរយៈ remote management ឬ SSL VPN នៅក្នុង USG/ZyWALL, USG FLEX, ATP និង VPN series នៅលើអ៊ីនធឺរណិត។ ក្រុមហ៊ុន Zyxel និយាយថា ក្រុមអ្នកវាយប្រហារអាចចូលទៅក្នុង WAN តាមរយៈ SSL VPN tunnels ដូចជា ‘zyxel_slIvpn’, ‘zyxel_ts’ ឬ ‘zyxel_vpn_test’ ។
នៅក្នុងការវាយប្រហារនេះ ក្រុមហ៊ុនមិនបានបញ្ជាក់អំពីទំហំនៃការវាយប្រហារ ឬចំនួនជនរងគ្រោះនៅឡើយទេ។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់នៃការវាយប្រហារនេះ ក្រុមហ៊ុននេះផ្តល់អនុសាសន៍អោយអតិថិជនរបស់ខ្លួនក្នុងការបិទទៅលើសេវាកម្ម HTTP/HTTPS services ចេញពី WAN និងការប្រើប្រាស់នូវ restricted geo-IP ក្នុងការបញ្ជាពីចម្ងាយចេញពីទីតាំងដែលអាចជឿជាក់បានប៉ុណ្នោះ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន Zyxel បានធ្វើការpatch ទៅលើចំនុចរងគ្រោះនៅលើ firmware របស់ខ្លួនដែលគេស្គាល់ថា “zyfwp” (CVE-2020-29583) ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចធ្វើការ Login និងគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះបាន៕