តន្រ្តីករនៅរដ្ឋ North Carolina លោក Michael Smith ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ជាង ១០លានដុល្លារ នៅក្នុងការទូរទាត់ដើម្បីមានសិទ្ធិប្រើប្រាស់បទភ្លេង (Royalty Payments) ពីក្រុមហ៊ុន Spotify, Amazon Music, Apple Music និង YouTube Music ដោយប្រើចម្រៀងដែលបង្កើតឡើងដោយ AI ចាក់ផ្សាយ (Streamed) ដោយ Bots រាប់ពាន់នៅលើគម្រោងក្លែងបន្លំការផ្សាយដ៏ធំ។
យោងតាមឯកសារតុលាការថា លោក Smith បានក្លែងបន្លំការផ្សាយបទភ្លេង ឬតន្រ្តីនៅលើ Platforms នៅចន្លោះឆ្នាំ២០១៧ និង២០២៤ ដោយមានជំនួយពីអ្នកផ្សព្វផ្សាយតន្ត្រី ដែលមិនបញ្ចេញឈ្មោះ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនតន្រ្តី AI។ ជនល្មើសទទួលបានបទចម្រៀងរាប់រយពាន់ដែលបានបង្កើតតាមរយៈ AI ដោយមានអ្នកចូលរួមសមគំនិត រួចធ្វើការ Upload បទចម្រៀងទាំងនោះទៅកាន់ Streaming Platform ក្លែងបន្លំទាំងនោះ។ បន្ទាប់មក គាត់បានប្រើ Bots ស្វ័យប្រវត្តិដើម្បីជួយក្នុងការផ្សព្វផ្សាយ (Stream) បទចម្រៀងទាំងនោះរាប់ពាន់លានដងដែលត្រូវបានបង្កើតឡើងដោយ AI។
ដើម្បីគេចពីប្រព័ន្ធប្រឆាំងនឹងការឆបោករបស់ Streaming Platform ជនល្មើស Smith បានប្រើ Bots សម្រាប់ដំណើរការ Platforms និងប្រើ Virtual Private Networks (VPNs)។ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ជនល្មើសបានផ្ញើអ៊ីម៉ែលទៅកាន់បក្សពួក ដោយនិយាយថា គាត់ចង់កាត់បន្ថយ នូវបញ្ហានៃដំណើរការ Content ដ៏ច្រើន ដោយការកំណតចំនួននៃការផ្សព្វផ្សាយ (Streams)។ ជនល្មើសក៏បន្ថែមទៀតថា គាត់ចង់ឱ្យចម្រៀងដ៏ច្រើនទាំងនោះដំណើរការលឿន ដើម្បីធ្វើឱ្យប្រតិបត្តិការនៃការឆបោករបស់គាត់អាចគេចពីគោលនយោបាយទប់ស្កាត់ការបន្លំ ដែលគេកំពុងតែប្រើប្រាស់។
ការពង្រីកការផ្សព្វផ្សាយក្លែងក្លាយ ៤ពាន់លាននៅក្នុងរយៈពេលជាង ៥ឆ្នាំ៖ នៅចំណុចកំពូលនៃប្រតិតបត្តិការ ជនល្មើសបានប្រើគណនី Bot ជាង ១០០០ ដើម្បីជំរុញការផ្សព្វផ្សាយ (Boost) ឆ្លង Platform ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនល្មើស Smith បានផ្ញើអ៊ីម៉ែលទៅកាន់ខ្លួនឯងដើម្បីដឹងអំពីការវិភាគផ្នែកហិរញ្ញវត្ថុ របៀបដែលគាត់បានប្រតិបត្តិគណនី Cloud ចំនួន ៥២ ដោយគណនីនីមួយៗមានគណនី Bot ចំនួន ២០ សរុបទាំងអស់ចំនួន ១០៤០ Bots។
ជនល្មើសក៏បានវាយតម្លៃថា គណនីនីមួយៗអាចផ្សព្វផ្សាយចម្រៀងបានប្រមាណជា ៦៣៦បទក្នុងមួយថ្ងៃ សរុបទៅក្នុងមួយថ្ងៃអាចផ្សព្វផ្សាយបានប្រមាណជា ៦៦១,៤៤០ បទ។ ដែលជាមធ្យមភាគនៃការទូទាត់បង់ថ្លៃសិទ្ធិ (Royalty) នៃកម្មសិទ្ធិបញ្ញាសម្រាប់ប្រើប្រាស់ មានតម្លៃ ០,៥សេនសម្រាប់ការផ្សព្វផ្សាយម្តង (Stream) ដូច្នេះជនល្មើសរូបនេះបានគណនាថា តាមរយៈប្រាក់ដែលគាត់អាចរកបាននៅក្នុងមួយថ្ងៃប្រមាណជា ៣,៣០៧ដុល្លារ សរុបទៅប្រមាណជា ៩៩,២១៦ដុល្លារ នៅក្នុងមួយខែ និងមួយឆ្នាំកើនដល់ ១,២លានដុល្លារ។ ដោយការគ្រប់គ្រងលើទិន្នន័យ Streaming ជនល្មើស Smith អាចកើបប្រាប់បានមិនតិចជាង ១០លានដុល្លារពីការទូទាត់បង់ថ្លៃកម្មសិទ្ធិបញ្ញានោះទេ បន្ទាប់ពី Bots របស់គាត់អាចផ្សព្វផ្សាយបទចម្រៀងដែលបង្កើតឡើងដោយ AI រាប់រយពាន់លានដង។ នៅក្នុងអ៊ីម៉ែលខែកុម្ភៈ ឆ្នាំ២០២៤ គាត់បាន Boast ថា ចម្រៀងរបស់គាត់បានបង្កើតជាង ៤ពាន់លាន Streams និងគិតជាប្រាក់ ១២លានដុល្លារនៃការទូទាត់លើកម្មសិទ្ធិបញ្ញា តាំងពីឆ្នាំ២០១៩។ តាមរយៈគម្រោងការណ៍ឆបោករបស់គាត់ ជនល្មើសបានលួចប្រាក់រាប់លានដុល្លារពីការទូទាត់កម្មសិទ្ធិបញ្ញា ដែលគួរតែត្រូវបង់ទៅឱ្យអ្នកចម្រៀង អ្នកនិពន្ធ និងអ្នកគ្រប់គ្រងផ្សេងទៀត ដែលចម្រៀងត្រូវបានផ្សព្វផ្សាយ (Streamed) ស្របច្បាប់ បើយោងតាមមេធាវីអាមេរិកលោក Damian Williams។ បច្ចុប្បន្ន ជនល្មើសប្រឈមនឹងទោសឆបោកតាមខ្សែ (Wire) ការឃុបឃិតក្លែងបន្លំតាមទូរស័ព្ទ និងការសមគំនិតក្នុងការលាងលុយកខ្វក់ ដែលម្នាក់ៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគារប្រមាណជា ២០ឆ្នាំ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤