ហេគឃ័រត្រូវបានចាប់ខ្លួនពីបទលួចប្រាក់រាបពាន់លានពីស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន និងបុគ្គលឯកជន

0

ក្រសួងយុត្តិធម៌អាមេរិក (DOJ) បានប្រកាសថាជនល្មើសជនជាតិអ៊ុយក្រែនត្រូវបានកាត់ទោសជាប់ គុករយះពេល ៧ឆ្នាំពីបទចូលរួមប្រព្រឹត្តបទល្មើសជាមួយក្រុមហេគឃ័រ FIN7។ ជនល្មើស Andrii Kolpakov អាយុ ៣៣ឆ្នាំ បានប្រើអត្តសញ្ញាណចម្រុះនៅក្នុងអំឡុងពេលជាអ្នកហេគឃ័រនៅក្នុងក្រុម ឧក្រឹដ្ឋកម្មដ៏គ្រោះថ្នាក់នេះ។

ជនល្មើសត្រូវបានចាប់ខ្លួននៅប្រទេសអេស្បាញ នៅខែមិថុនា ឆ្នាំ២០១៨ និងត្រូវបានបញ្ជូនទៅកាន់ ប្រទេសអាមេរិក។ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ ជនល្មើសបានសារភាពកំហុសចំពោះការផ្សំគំនិតក្នុង ការលួចបន្លំ wire និងចូលប្រើប្រព័ន្ធកុំព្យូទ័រដោយខុសច្បាប់។

សកម្មភាពរបស់ក្រុម FIN7 បានចាប់ផ្តើមនៅឆ្នាំ២០១៥ នៅពេលដែលក្រុមនេះបានប្រើប្រាស់មេរោគ ដើម្បីសម្របសម្រួលប្រព័ន្ធរាប់រយនៅក្នុងក្រុមហ៊ុននៅអាមេរិក ជាពិសេសសណ្ឋាគារ និងអាជីវកម្ម ហ្គេម។ ក្រុម FIN7 បានផ្ញើអ៊ីម៉ែលបោកប្រាស់ដែលមើលទៅដូចជាសារស្របច្បាប់ទៅកាន់បុគ្គលិក ក្រុមហ៊ុនដែលរងផលប៉ះពាល់។ សារទាំងនោះមានផ្ទុកមេរោគ Carbanak malware ដើម្បីលួចព័ត៌មាន សម្ងាត់ពីក្រុមហ៊ុនដែលបានសម្របសម្រួល។

ហេគឃ័របានបង្វែការវាយប្រហារនេះទៅជាការគេងប្រវ័ញ្ចដោយលក់លេខកាតទូរទាត់ (payment card numbers) និងព័ត៌មានសម្ងាត់នៅលើគេហទំព័រទីផ្សារងងឹត។

ជនល្មើសរូបនេះធ្វើការឱ្យក្រុម FIN7 តាំងពីឆ្នាំ២០១៦ រហូតមានការចាប់ខ្លួននៅឆ្នាំ២០១៨ ដោយសារ ការសហការជាមួយនឹងក្រុមហេគឃ័រដទៃដើម្បីរំលោភបំពានលើសន្តិសុខប្រព័ន្ធកុំព្យូទ័រ។ ទោះបីជា ជនល្មើស និងបក្សពួកបានដឹងពីការចាប់ខ្លួនសមាជិកខ្លះនៅក្នុងក្រុម FIN7 តាំងពីដើមឆ្នាំ២០១៨ ក៏ដោយ ពួកគេនៅតែបន្តប្រព្រឹត្តបទល្មើសហេគក្រុមហ៊ុនជាច្រើនទៀតនៅអាមេរិក និងប្រទេសផ្សេង ទៀត រហូតដល់ត្រូវបានឃាត់ខ្លួននៅពាក់កណ្តាលឆ្នាំ២០១៨។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here