នៅក្នុងអំឡុងពេលការស៊ើបអង្កេតពាក់ព័ន្ធនឹងការចេញលិខិតមរណភាព អាជ្ញាធរក្នុងស្រុកនៅឥណ្ឌា បានរកឃើញថា platforms ផ្លូវការរបស់ក្រុង Gurugram ត្រូវបានហេគដើម្បីចេញសំបុត្រកំណើត និង លិខិតមរណភាពក្លែងក្លាយ នៅទូទាំងក្រុង។
មើលទៅវាហាក់បីដូចជា លទ្ធផលនៃការសម្របសម្រួលប្រព័ន្ធទាំងនេះ យ៉ាងហោចណាស់មានលិខិត ចំនួន ១៤ច្បាប់ខុស ដែលត្រូវបានចេញតាំងពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២១។ ឯកសារក្លែងបន្លំ ចំនួន ១៣ច្បាប់ចេញពីម្តុំ Sohna block និង ១ច្បាប់ចេញពីម្តុំ Bhondsi block។
អាជ្ញាធរក្នុងតំបន់បានលើកឡើងថា មិនមានព័ត៌មានស្តីពីការចេញលិខិតក្លែងក្លាយទាំងនេះនៅលើ ប្រព័ន្ធរបស់នាយកដ្ឋានក្នុងតំបន់នោះទេ។ ខណៈពេលដែលមានការតាមដានលើប្រព័ន្ធ អាជ្ញាធរ បានផ្លាស់ប្តូរទៅប្រព័ន្ធដែលរងផលប៉ះពាល់៖ “យើងកត់សម្គាល់ពីការឆ្លើយតបរបស់អាជ្ញាធរលើការ វាយប្រហារនេះ បន្ថែមពីលើការដាក់ពាក្យបណ្តឹង” បើយោងតាមសំដីមន្រ្តីរដ្ឋាភិបាលក្នុងតំបន់។
ពាក់ព័ន្ធនឹងរបាយការណ៍ អាជ្ញាធរក្នុងតំបន់បានរកឃើញការក្លែងបន្លំនៅក្នុងកម្រិតចម្រុះនៅក្នុង សប្តាហ៍នេះ បន្ទាប់ពីក្រុមឯកជនបានព្យាយាមទាមទារប្រាក់ពីលោកបណ្ឌិត Prashant Bhalla នាយក មជ្ឈមណ្ឌលអប់រំ Manav Rachna។ ប៉ូលិសក្នុងតំបន់បានថ្លែងថា ឧក្រឹដ្ឋជនព្យាយាមហេគ អត្តសញ្ញាណដើម្បីចូលទៅក្នុងប្រព័ន្ធ និងលួច QR codes លិខិតមរណភាពដែលចេញនៅក្នុងប៉ុន្មាន ខែថ្មីៗនេះ ដើម្បីកែប្រែទិន្នន័យនៅក្នុងឯកសារទាំងនោះ។
អ្នកចងការប្រាក់មានបទពិសោធពីលទ្ធផលនៃការក្លែងបន្លំនេះបន្ទាប់ពីបានចូលទៅមជ្ឈមណ្ឌលសេវា និងរកឃើញពីការក្លែងបន្លំ QR codes។ អាជ្ញាធរនឹងបន្តស៊ើបអង្កេតពីឧប្បត្តិហេតុនេះ ហើយសង្ឃឹម ថានឹងរកឃើញក្រុមជនដៃដល់នៅក្នុងរឿងនេះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា