ក្រុមហ៊ុន Apple រាយឈ្មោះផលិតផល ដែលប៉ះពាល់ទៅដល់ឧបករណ៍វាស់ចង្វាក់បេះដូង

0

ក្រុមហ៊ុន Apple បានរាយនាមឈ្មោះផលិតផលដែលគួរតែរក្សាទុកនៅក្នុងចម្ងាយសុវត្ថិភាពមួយពី ឧបករណ៍ពេទ្យដូចជា ឧបករណ៍វាស់ចង្វាក់បេះដូង (pacemakers) និងឧបករណ៍ធ្វើចលនាបេះដូង (defibrillators)។

បញ្ជីឈ្មោះឧបករណ៍ទាំងនោះរួមមានទូរស័ព្ទ iPhone 12, នាឡិកា Apple និងកុំព្យូទ័រ MacBook Pro។

ឧបករណ៍អេឡិចត្រូនិចមានសមាសធាតុដូចជាធាតុស្រូបម៉ាញេទិច ដែលអាចរំខានទៅដល់ឧបករណ៍ ពេទ្យទាំងនោះ។

សារព័ត៌មាន BBC បានសួរយោបល់ទៅកាន់ក្រុមហ៊ុន Apple ដែលបានផ្សព្វផ្សាយលក់ឧបករណ៍ពេទ្យ ទាក់ទងទៅនឹងការត្រួតពិនិត្យសុខភាពបេះដូងទាំងនេះអំពីលក្ខណៈរបស់ផលិតផល។

នាឡិកា Apple ខ្លះអាចវាស់ចង្វាក់បេះដូងហើយកត់ត្រាពេលវេលា និងកម្លាំងនៃសញ្ញាអេឡិចត្រូនិច ហើយប្រាប់ពីចលនាចង្វាក់បេះដូង។

ប៉ុន្តែនៅពេលថ្មីៗនេះ មានការព្រមានពីហានិភ័យដែលអាចកើតឡើងពីសមាសធាតុទាំងនេះនៅក្នុង ផលិតផលខ្លះរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានសរសេរថា៖ “ក្រោមលក្ខខណ្ឌធម្មតា កម្លាំងស្រូប និងទាញអេឡិចត្រូម៉ាញេទិចអាច រំខានជាមួយនឹងឧបករណ៍ពេទ្យ”។

ឧបករណ៍វាស់ចង្វាក់បេះដូងបញ្ជូនសម្ពាធឈាមអេឡិចត្រូនិចហើយប្រាប់ថាចង្វាក់បេះដូងមិនធម្មតា

ក្រុមហ៊ុនបានថ្លែងថា ផលិតផលដែលមាននៅក្នុងបញ្ជីឈ្មោះខាងលើគួរតែរក្សាគម្លាតចាប់ពី 15cm ពីឧបករណ៍ពេទ្យ និងរក្សាគម្លាតឆ្ងាយជាងពីរដងក្នុងករណីសាកថ្មដោយមិនប្រើខ្សែ។

ក្រុមហ៊ុន Samsung and Huawei ក៏បានបង្ហាញថាផលិតផលរបស់ខ្លួនក៏មានបញ្ហាស្រដៀងគ្នានេះដែរ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here