ជាង២ឆ្នាំហើយ ដែល Google សម្រេចចិត្តបិទ Google+ របស់ខ្លួន ប៉ុន្តែក្រុមហ៊ុននៅមិនទាន់សម្រេច បញ្ចប់ platform នេះនៅឡើយទេ។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកប្រើ និងអ្នកស្រាវជ្រាវបានរាយការណ៍ ពីការរកឃើញ GooglePlusBot កំពុងតែព្យាយាមចូលទៅកាន់គណនី Instagram ដោយគ្មានហេតុផល ហើយអ្នកប្រើប្រាស់កំពុងតែបារម្ភពីឧប្បត្តិហេតុនៃការវាយប្រហារ។
អ្នកប្រើដែលរងផលប៉ះពាល់ពីឧប្បត្តិហេតុនេះបានទទួលអ៊ីម៉ែលដាស់តឿនពីការចូលតាមរយៈប្រព័ន្ធ Linux ដែលបង្កើតបានជាការសង្ស័យរាប់ពាន់ករណីលើស្ថានភាពបច្ចុប្បន្នរបស់ Google+ នេះ។ ទោះបីទ្រឹស្តីថ្មីៗនេះបានចង្អុលបង្ហាញពីគោលបំណងហេគក៏ដោយ ការពន្យល់ពីស្ថានភាពជាក់ស្តែង គឺមិនបានប្រកាសអាសន្នទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមទេ និងប្រហែលជារឿងធម្មតាទេ។
យោងតាមអ្នកប្រើប្រាស់នៅ Reddit forum បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ដែលប៉ះពាល់ទៅដល់ អ្នកប្រើដូចជា៖
– វាចាប់ផ្តើមនៅពេលដែលអ្នកប្រើព្យាយាម reset their Instagram account តាមរយៈលេខទូរស័ព្ទ ហើយ Instagram ក៏ឆ្លើយតបដោយការផ្ញើសារ SMS។
– សារមកដល់កម្មវិធីសាររបស់ Google ដោយភ្ជាប់ជាមួយលីងឱ្យ reseset Instagram password។
– សេវានេះផ្ញើលីងទៅ GooglePlusBot ដើម្បីបង្ហាញលីង
– GoogleBlusBot ចូលទៅកាន់លីង និងបង្ហាញអ្នកប្រើ
– Bot នេះមានទីតាំងនៅ California និងបណ្តាញសង្គមបានកត់សម្គាល់ឃើញថាវាដូចជាឧបករណ៍ថ្មី ដែលព្យាយាមចូល (log in)។ រឿងនេះបានបណ្តាលឱ្យ Instagram ប្រកាសអាសន្ន និងផ្ញើអ៊ីម៉ែលទៅ កាន់អ្នកប្រើប្រាស់។
រឿងនេះអាចពាក់ព័ន្ធទៅនឹងការហេគ ដូចដែលក្រុមហេគឃ័រខ្លះបានផ្ញើអ៊ីម៉ែលស្រដៀងគ្នានេះដើម្បី បោកបញ្ឆោតអ្នកប្រើ និងបង្វៀងពួកគេទៅកាន់គេហទំព័រអាក្រក់។ នៅក្នុងករណីនេះ វាគឺជាការទទួល ខុសត្រូវរបស់អ្នកប្រើប្រាស់ ដែលត្រូវកំណត់អត្តសញ្ញាណអ៊ីម៉ែលដោយខ្លួនឯង។
ទោះបីយ៉ាងណា មានហេតុផលច្រើននៅក្នុងការទទួលសារ ប៉ុន្តែវាជាសកម្មភាពរបស់អ្នកប្រើ មាន វិធីសាស្រ្តមួយដើម្បីបញ្ចប់សារព្រមាន៖
⦁ បើកកម្មវិធី Google Messages
⦁ ចុចលើសញ្ញាចុចបីនៅខាងលើស្តាំដៃ
⦁ ជ្រើសយកពាក្យ Settings
⦁ ចូលទៅកាន់ Automatic Previews
⦁ បិទ (turn off) រាល់ការបង្ហាញ (previews) ទាំងអស់ និងដាក់បង្ហាញតែ web link previews only
ប្រភពព័ត៌មាន៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា