Microsoft បានបញ្ចេញ Patch ដោះស្រាយបញ្ហា PrintNightmare ប៉ុន្តែគ្មានប្រសិទ្ធភាព

0

បញ្ហា PrintNightmare ដែលជាបញ្ហានៅក្នុង Windows Print របស់ Microsoft បានក្លាយជាបញ្ហាដ៏ធំ របស់អ្នកប្រើប្រាស់ប្រព័ន្ធ Windows និងសហគមន៍សន្តិសុខ។ កាលពីថ្ងៃអង្គារ Microsoft ហាក់ដូចជា បានលើកឡើងពីបញ្ហានេះ និងបានផ្តល់នូវដំណោះស្រាយដោយការបញ្ចេញនូវបច្ចុប្បន្នភាព KB5004945 ប៉ុន្តែវាមិនបានជួយអ្វី ដូចការរំពឹងទុកនោះទេ។

គ្រាន់តែប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចេញបច្ចុប្បន្នភាពនេះ អ្នកស្រាវជ្រាវ Mattew Hickey និង Will Dormann បានរកឃើញថា ក្រុមហ៊ុនគ្រាន់តែបានដោះស្រាយបញ្ហាការបញ្ជាកូដពីចម្ងាយនៅក្នុង PrintNightmare តែប៉ុណ្ណោះ។ នេះមានន័យថា ហេគឃ័រអាចបន្តប្រើកំហុសដែលទទួលបានសិទ្ធិតាម អំពើចិត្តទាក់ទងទៅនឹងបញ្ហានេះ ដើម្បីបង្កើនដំណើរការប្រព័ន្ធដែលងាយរងគ្រោះ ដែលភាគច្រើនជា Windows ជំនាន់មុន។

មើលទៅវាហាក់ដូចជាមិនទាន់គ្រប់គ្រាន់ទេ អ្នកស្រាវជ្រាវឯករាជ្យ និងក្រុមហ៊ុនសន្តិសុខបានរក ឃើញថាវាក៏អាចទៅរួចដែរ ដែលថាការដោះស្រាយបញ្ហាពីរនៅក្នុងការធ្វើបច្ចុប្បន្នភាពតែ១នោះ។

មានរបាយការណ៍១ បានលើកឡើងថា ដោយមិនចាំបាច់ patch ប៉ុន្តែអាចដឹងពីការវាយប្រហារទាំង២ នេះដោយអ្នកគួរតែបើក (enable) the Windows system policy ដែលគេស្គាល់ថាជា “Point and Print Restrictions” បន្ថែមពីលើការបិទ (disable) option ដើម្បីបង្ហាញការដាស់តឿននៅពេលមានតំឡើង drivers សម្រាប់ការភ្ជាប់ថ្មី។

ចំពោះរឿងនេះ Hickey បានថ្លែងថាជម្រើសដ៏ល្អដើម្បីការពារការវាយប្រហារគឺថាអ្នកគួរតែ disable the Print Spooler service ដែលអាចការពារប្រព័ន្ធ Windows បានរហូតដល់ពេលដែលក្រុមហ៊ុននឹង ប្រកាសបញ្ចេញ patch សន្តិសុខ។

ចុងក្រោយ អ្នកជំនាញបានផ្តល់អនុសាសន៍មិនឱ្យធ្វើបច្ចុប្បន្នភាព ដើម្បីកាត់បន្ថយបញ្ហានៅ PrintNightmare នោះទេ។

អ្នកជំនាញក៏បានលើកឡើងផងដែរថា៖ “ប្រសិនបើអ្នកកំពុងតែប្រើ patch សុវត្ថិភាពផ្សេង សូមកុំ តំឡើង Microsoft security patch ដោយសារតែវាអាចបិទការតាមដានសន្តិសុខផ្សេងបាន”។

ប្រភពព័ត៌មាន៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here