កម្មវិធី The NHS Covid-19 នឹងត្រូវបានកែប្រែបន្ថែមដើម្បីប្រាប់ទៅកាន់អ្នកដែលពាក់ព័ន្ធនឹងជម្ងឺនេះ បើយោងតាមសារព័ត៌មាន BBC។
ក្រុមការងារនៅពីក្រោយកម្មវិធី contact tracing app ដែលសម្រាប់ដំណើរការនៅអង់គ្លេស និង Wales បានប្រាប់ថានឹងកែសម្រួលផ្នែកខ្លះនៃកម្មវិធីក្នុងគោលបំណងដាស់តឿន។ ប៉ុន្តែមិនបានបញ្ជាក់ពីពេល ផ្លាស់ប្តូរឱ្យបានច្បាស់លាស់នៅឡើយទេ។
ក្រសួងសុខាភិបាលបានថ្លែងថាកម្មវិធីនេះកំពុងតែ “អភិវឌ្ឍនូវអ្វីដែលវាគួរតែធ្វើ”។
កម្មវិធីនេះនឹងទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធទូរស័ព្ទដោយប្រើ Bluetooth រកអ្នកជម្ងឺដែលនៅក្បែរវា។
អ្នកជម្ងឺដែលរកឃើញថាវិជ្ជមានអាចត្រូវបានចែករំលែកលទ្ធផលពួកគេដោយមិនបញ្ជាក់អត្តសញ្ញាណ ទេ ហើយដាស់តឿនទៅដល់អ្នកផ្សេងដែលពាក់ព័ន្ធនៅរយៈពេលប៉ុន្មានថ្ងៃមុនពេលធ្វើតេស្ត។
បច្ចុប្បន្ននេះ នេះគឺជាឧបករណ៍នៅរយៈចម្ងាយ ២ម៉ែត្រ ឬជិតជាងនេះ ដំណើរការរយៈពេលតិចបំផុត ១៥នាទី ក្នុងរយៈពេល ២៤ម៉ោង។ កម្មវិធីត្រូវបានកែលម្អច្រើនដងមកហើយតាំងពីវាត្រូវបានដាក់ ចេញកាលពីឆ្នាំ២០២០ និងបានបន្ថែមអញ្ញត្តិជាច្រើនផងដែរនៅពេលដែលគេដឹងពីការឆ្លងនៃមេរោគ។
នៅក្នុងរយៈពេល ១សប្តាហ៍នៃថ្ងៃទី៣០ ខែមិថុនា អ្នកពាក់ព័ន្ធបានទទួលសារប្រហែល ៣៥៦ពាន់នាក់ ពីអ្នកវិជ្ជមានចំនួន ៦១ពាន់នាក់ ជាមធ្យម ៦នាក់ទទួលសារដាស់តឿនឱ្យដាក់ខ្លួនដាច់ដោយឡែកពី អ្នកជម្ងឺម្នាក់។
អ្នកទទួលសារដាស់តឿនមិនត្រូវបានបង្ខំឱ្យដាក់ខ្លួនដាច់ដោយឡែកទេ ប្រសិនបើពួកគេមិនបាន ទទួលព័ត៌មានដោយផ្ទាល់ពី NHS Test and Trace នោះ។
ក្រសួងសុខាភិបាល តែងតែផ្តល់យោបល់ក្នុងការធ្វើបច្ចុប្បន្នភាពដល់កម្មវិធីនេះ។
Downing Street បានថ្លែងថា កម្មវិធីនេះជាឧបករណ៍ដ៏ចាំបាច់ និងប្រជាជនគួរតែបន្តប្រើវា និងដាក់ ខ្លួនដាច់ដោយឡែកនៅពេលដែលបានទទួលសារដាស់តឿននោះ។
កម្មវិធី The NHS Covid-19 ត្រូវបានដាក់ឱ្យប្រើប្រាស់នៅអង់គ្លេស និង Wales។ Wales, Scotland and Northern Ireland មានអំណាចក្នុងការបង្កើតច្បាប់ស្តីពីការទប់ស្កាត់ជម្ងឺ coronavirus និងកម្មវិធី separate test and trace programmes។
រដ្ឋាភិបាល Welsh បានថ្លែងថាប្រជាជន Wales គួរតែបន្តប្រើកម្មវិធីនេះ បន្ថែមពីលើការរក្សាគម្លាត សង្គម។
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា