អាជ្ញាធរអ៊ីរ៉ង់បានប្រកាសពីការពន្យាពេល និងការលុបចោលសេវាកម្មរថភ្លើងជាតិ ដោយសារតែការវាយប្រហារ ទៅលើប្រព័ន្ធប្រតិបត្តិការក្រុមហ៊ុនរថភ្លើង។ ព័ត៌មានបានបញ្ជាក់ថា ឧប្បត្តិហេតុនេះប៉ះពាល់ទៅដល់ទាំងសេវាធ្វើដំណើរ និងសេវាដឹកជញ្ជូនសាធារណៈ។
ដំបូងរបាយការណ៍បានចង្អុលបង្ហាញថា ប្រព័ន្ធគ្រប់គ្រងកាលវិភាគជើងចេញដំណើរ និងការចេញសំបុត្ររថភ្លើង រងការវាយប្រហារតាំងពីថ្ងៃព្រឹកសុក្រម្ល៉េះ។ កាលវិភាគនៃការធ្វើដំណើរនៅក្នុងថ្ងៃនោះត្រូវបានលុបចោល និងត្រូវពន្យាពេល។
ពាក់ព័ន្ធនឹងករណីនេះ អ្នកតំណាងរថភ្លើងសាធារណៈអ៊ីស្លាម (IRIR) ដែលជាអាជ្ញាធរបានឆ្លើយបដិសេដថាឧប្បត្តិហេតុនេះ មិនមែនជាការវាយប្រហារទេ ទោះជាអ្នកជំនាញបានអះអាងថា រឿងនេះពិតជាឧប្បត្តិហេតុនៃការ វាយប្រហារ។
អ្នកតំណាងបានថ្លែងថាឧប្បត្តិហេតុនេះពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេសហើយត្រូវបានដោះស្រាយ នៅម៉ោងប្រហែល ៧យប់ និងអ្នកធ្វើដំណើរក៏ត្រូវបានពន្យាពេលធ្វើដំណើរផងដែរ។ ទោះបីយ៉ាងណា ភ្លាមនោះ ហេគឃ័រដែលមិនបានបង្ហាញអត្តសញ្ញាណក៏បានបញ្ជាក់ពីការវាយប្រហារតាមរយៈ screenshot ហើយបញ្ចេញព័ត៌មានពីកុំព្យូទ័រដែលរងផលប៉ះពាល់។
ទោះបី គ្មានភស្តុតាងបញ្ជាក់នៅឡើយ អ្នកជំនាញជឿជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់មានការសង្ស័យទៅលើ រដ្ឋាភិបាលអ៊ីស្រាអែល។
នេះមិនមែនជាការវាយប្រហារលើកទី១នោះទេ ក្រុមហេគអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់។ នៅ ឆ្នាំ២០២០ ក្រុមហេគឃ័របានរំខានដល់សកម្មភាពនៅកំពង់ផែ Bandar Abbas បន្ទាប់ពីរដ្ឋាភិបាល អ៊ីស្រាអែលបានចោទប្រកាន់ថាក្រុមហេគអ៊ីរ៉ង់បានវាយប្រហារលើប្រព័ន្ធចម្រោះទឹកស្អាតរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា