ឧក្រឹដ្ឋជន ១៦នាក់ត្រូវបានចាប់ខ្លួននៅអេស្បាញ ពីបទប្រើប្រាស់មេរោគដើម្បីលួចប្រាក់ពីធនាគារ

0

កាលពីថ្ងៃពុធនេះ ភ្នាក់ងារអ្នកអនុវត្តច្បាប់អេស្បាញ បានចាប់ឃាត់ខ្លួនឧក្រឹដ្ឋជនចំនួន ១៦នាក់ ដែល ពាក់ព័ន្ធនឹងការប្រើប្រាស់មេរោគ banking Trojans (Mekotio and Grandoreiro) ក្នុងគោលបំណងលួច ប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនៅអ៊ឺរ៉ុប។

អាជ្ញាធរបានបន្ថែមថា៖ “តាមរយៈមេរោគនេះ ត្រូវបានគេស្គាល់ថាជា “email spoofing” ដែលនឹងបង្វែ ប្រាក់នៅក្នុងចំនួនដ៏ច្រើនចូលទៅក្នុងគណនីរបស់ពួកគេ”។

អាជ្ញាធរបានរឹបអូសយក កុំព្យូទ័រ ទូរស័ព្ទដៃ និងឯកសារមួយចំនួន ដែលប្រើប្រាស់សម្រាប់ប្រព្រឹត្ត បទល្មើស និងមានអ៊ីម៉ែលអាក្រក់ជាង ១៨០០ ត្រូវបានវិភាគ ហើយក៏ត្រូវបានខាងអាជ្ញាធរ block ចោល ដែលសរុបជាទឹកប្រាក់ចំនួន ៣,៥លានផោន។

ហេគឃ័របានផ្ញើសារបញ្ឆោតដោយបំភាន់ដូចសារពិតប្រាកដទៅកាន់ជនរងគ្រោះ ហើយបញ្ចុះបញ្ចូល ឱ្យជនរងគ្រោះចុចចូលទៅកាន់លីងអាក្រក់ ដែលអាច download កម្មវិធីអាក្រក់ចូលទៅក្នុងប្រព័ន្ធ របស់ជនរងគ្រោះ។

អ្នកឃ្លាំមើលស៊ីវិលបានថ្លែងថា៖ “បន្ទាប់ពីនោះ ប្រាក់ត្រូវបង្វែរទៅកាន់គណនីផ្សេង ឬក៏អាចដកប្រាក់ នៅទូ ATM ដែលបញ្ជូនដោយ BIZUM, REVOLUT cards ជាដើម ដើម្បីលាក់ពីការតាមដានរបស់ ប៉ូលិស”។

ក្រុមហ៊ុនសន្តិសុខ Slovak cybersecurity បានកត់សម្គាល់ឃើញថា៖ “Windows នេះត្រូវបានបង្កើត ឡើងដោយផ្តោតគោលដៅទៅរកធនាគារអាមេរិកឡាទីន និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតផងដែរ”។

ដើម្បីជៀសវាងពីអន្ទាក់នេះ ភ្នាក់ងារបានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ថា សូមប្រុងប្រយ័ត្នចំពោះ សារដែលអ្នកបានទទួល ប្រសិនបើមានការស្នើសុំជាបន្ទាន់ ការផ្សព្វផ្សាយ ឬជាការតថ្លៃ ជាដើម សូម អ្នកផ្ទៀងផ្ទាត់ដោយរកមើលកំហុសវេយាករណ៍ និងផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើសារដោយផ្ទាល់។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here