សូមធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Windows របស់អ្នកភ្លាមដើម្បីជៀសវាងបញ្ហាចំនួន ១១៧

0

កាលពីថ្ងៃអង្គារនេះ ​Microsoft បានបញ្ចេញ Patch សម្រាប់ខែកក្កដា ដើម្បីដោះស្រាយបញ្ហាចំនួន ១១៧ រួមមាន zero-day flaws ចំនួន៩ ដែល៤ នៅស្ថិតនៅក្រោមការវាយប្រហារ ហើយហេគឃ័រអាច គ្រប់គ្រងលើប្រព័ន្ធរបស់ជនរងគ្រោះបាន។

បញ្ហាចំនួន ១១៧ រួមមាន ១៣គ្រោះថ្នាក់ធ្ងន់ធ្ងរ ១០៣គ្រោះថ្នាក់ និង១ស្ថិតនៅក្នុងកម្រិតមធ្យម ។

ការធ្វើបច្ចុប្បន្នភាពលើផលិតផល Microsoft រួមមាន៖ Windows, Bing, Dynamics, Exchange Server, Office, Scripting Engine, Windows DNS, and Visual Studio Code។

បញ្ហាទាំងនោះរួមមាន៖
⦁ Windows Print Spooler បញ្ជាកូដពីចម្ងាយ (បង្ហាញជាសាធារណៈដូច PrintNightmare)
⦁ បញ្ហាធ្វើឱ្យអង្គចងចាំគាំង មិនអាចដំណើរការបាន

Microsoft បានបញ្ជាក់ពីការវាយប្រហារដ៏ស្មុគស្មាញថា ហេគឃ័រព្យាយាមលួងលោមអ្នកប្រើប្រាស់ឱ្យ ចុចចូលទៅកាន់លីងអាក្រក់ ហើយនាំអ្នកប្រើទៅកាន់គេហទំព័រអាក្រក់ដែលមានផ្ទុកឯកសារអាក្រក់ និងបង្កើតឱ្យមានជាការវាយប្រហារនៅទីនោះ។

Jogi បានថ្លែងថា៖ “ខណៈពេលដែល MSFT បានបញ្ចេញការធ្វើបច្ចុប្បន្នភាពសម្រាប់ដោះស្រាយ បញ្ហានោះ អ្នកប្រើត្រូវតែច្បាស់ពីការតំឡើងដ៏ត្រឹមត្រូវមួយ។ ប្រព័ន្ធដែលមានការគណនាខុសនោះ នឹងនៅតែបន្តកើតជាបញ្ហា ទោះបីជាអ្នកបាន patch ទៅកាន់ជំនាន់ចុងក្រោយហើយក៏ដោយ។ PrintNightmare គឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ”។

បញ្ហា PrintNightmare ត្រូវបានលើកយកមកដោះស្រាយនៅភ្នាក់ងារសន្តិសុខអាមេរិក (CISA) ដើម្បី ចេញសេចក្តីណែនាំប្រកាសអាសន្ន បញ្ចុះបញ្ចូលឱ្យនាយកដ្ឋានសហព័ន្ធ និងភ្នាក់ងារ តំឡើងការធ្វើ បច្ចុប្បន្នភាពទៅកាន់ជំនាន់ចុងក្រោយភ្លាម និងបិទសេវា print spooler service នៅលើម៉ាស៊ីនមេភ្លាម ដែលមាននៅលើ Microsoft Active Directory Domain Controllers។

ដើម្បីតំឡើងការធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ចុងក្រោយនោះ សូមចូលទៅកាន់ Windows ហើយ ជ្រើសយក Start-> Setting-> Update and Security-> Windows Update ឬជ្រើសយកពាក្យ Check for Windows updates។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here