ក្រុមហ៊ុន Facebook បានសម្រេចដេញបុគ្គលិកចំនួន ៥២នាក់ចេញ ដោយសារពួកគេបានប្រើទិន្នន័យ អតិថិជនដោយខុសច្បាប់។ ពួកគេចង់ដឹងពីទីតាំងរបស់អតិថិជស្រ្តីៗ ដែលពួកគេចាប់អារម្មណ៍។ ដោយប្រើប្រាស់ទិន្នន័យអតិថិជនជាច្រើននាក់តាមរយៈប្រព័ន្ធ Facebook ដោយសារតែម៉ាស៊ីនរបស់ ក្រុមហ៊ុនអាចបង្ហាញពីទីតាំង សារឯកជន លុបរូបភាព និង records ផ្សេងៗរបស់ស្រ្តីទាំងអស់នោះ បាន។
របាយការណ៍ដែលចេញផ្សាយដោយ The Telegraph បានផ្តល់ព័ត៌មានលម្អិតអំពីសកម្មភាពឯកជន ទាំងនោះ។ ដូចជា ម្នាក់ក្នុងចំណោមបុគ្គលិកទាំងនេះបានទៅដើរកំសាន្តជាមួយស្រ្តីម្នាក់ដែលជាអ្នក ប្រើ Facebook នៅអ៊ីរ៉ុប ក្រោយមកពួកគេបានឈ្លោះប្រកែកគ្នា ហើយក៏បែកគ្នាទៅ។ ការប្រើប្រាស់ ទិន្នន័យ Facebook វិស្វករអាចរកទីតាំងអតិថិជនរបស់ខ្លួន ដើម្បីជួបគ្នាបាន។
នៅមានករណីផ្សេងទៀត អតីតបុគ្គលិកក្រុមហ៊ុនបានប្រើប្រាស់ទិន្នន័យ Facebook ដើម្បីតាមដាន សកម្មភាពនារីដែលពួកគាត់ចាប់អារម្មណ៍ ដូចជាការស្វែងរកចំណង់ចំណូលចិត្តរបស់ពួកនាងជាដើម ។
វិស្វករទាំងនោះត្រូវបានគេរាយការណ៍ថាបានទាញយកផលប្រយោជន៍ពីប្រព័ន្ធរបស់ក្រុមហ៊ុនក្នុង បំណងស្រដៀងគ្នានេះ ទោះបីជាគ្មានករណីរំលោភបំពានទៅលើស្រ្តីទាំងនោះក៏ដោយ។
ទោះបី បុគ្គលិកចំនួន ៥២នាក់ត្រូវបានប្រកាសថាបានបណ្តេញចេញពីក្រុមហ៊ុន ក៏មានរបាយការណ៍ ស្តីពីទំនាក់ទំនងរវាងអតិថិជន និងបុគ្គលិកក្រុមហ៊ុនរាប់រយករណីដែលមិនត្រូវបានចាប់អារម្មណ៍ផង ដែរ។ យ៉ាងណាក៏ដោយ ពាក្យចរចាមអារាមបានចង្អុលបង្ហាញថាម្ចាស់ក្រុមហ៊ុនលោក Mark Zuckerberg ចង់បានការផ្លាស់ប្តូរទៅលើប្រព័ន្ធនេះ ជំនាន់ផ្សេងបានលើកឡើងថាលោក Zuckerberg បានបដិសេដមិនផ្លាស់ប្តូរទំនោរនៃការចូលប្រើប្រាស់ទិន្នន័យនៅក្នុង Facebook នោះទេ។
អ្នកនាំពាក្យក្រុមហ៊ុនបានថ្លែងថា៖ “តាំងពីយើងបានផ្លាស់ប្តូរគោលការណ៍បញ្ឈប់បុគ្គលិកដែលបំពាន លើការប្រើប្រាស់ទិន្នន័យខុស ដើម្បីប្រឆាំងនឹងការប្រើប្រាស់ខុសច្បាប់មក។ យើងកំពុងតែកាត់បន្ថយ តម្រូវការរបស់វិស្វករដែលប្រើប្រាស់ទិន្នន័យប្រភេទនេះ”។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា