អាជ្ញាធរនៅក្នុងរដ្ឋ Sao Paulo នៃប្រទេសប្រេស៊ីលបានប្រកាសចាប់ខ្លួនសមាជិកជនពាលបញ្ជូនចូល គុកពីបទលួច និងហេគទូរស័ព្ទ iPhone ដើម្បីចូលដំណើរការគណនីធនាគារ និងលួចដកប្រាក់ចេញ។ អាជ្ញាធរបានចាត់ទុកថានេះគឺជាក្រុមព្រហ្មទណ្ឌ ដែលអាចមានសមត្ថភាពឆ្លងកាត់ម៉ាស៊ីនសុវត្ថិភាពដ៏ ស្មុគស្មាញរបស់ Apple រួមមាន ការផ្ទៀងផ្ទាត់កត្តាចម្រុះ ដំណើរការលេខសម្ងាត់ និងការទទួលស្គាល់ លក្ខណៈជីវសាស្រ្ត (biometric)។
ក្រុមឧក្រឹដ្ឋជននេះមិនត្រឹមតែលួចទូរស័ព្ទ iPhone ប៉ុណ្ណោះទេ ថែមទាំងមានគោលដៅទៅលើ iPads និងទូរស័ព្ទស្មាតហ្វូនដទៃទៀតដែលដំណើរការប្រព័ន្ធ Android ថែមទៀតផង។
Roberto Monteiro ដែលជាប្រតិភូប៉ូលិស Sao Paulo បានថ្លែងថាក្រុមនេះបានដោះសោរទូរស័ព្ទដែល លួចបាន រួចប្រើប្រាស់ tools ដែលមាននៅលើទីផ្សារងងឹត បន្ទាប់មកទាញយកព័ត៌មានតាមដែលអាច ធ្វើទៅបានពីទូរស័ព្ទនោះ រួមមាន៖ អត្តសញ្ញាណសម្រាប់ដំណើរការ platforms ធនាគារ “ទូរស័ព្ទ iPhone ត្រូវបានដោះសោរ ហេគឃ័រព្យាយាមប្រើប្រាស់ព័ត៌មានដែលមានផ្ទុកនៅលើទូរស័ព្ទ” បើ យោងតាមសំដីរបស់លោក Monteiro។
នៅសប្តាហ៍ចុងក្រោយនេះ សារព័ត៌មានក្នុងស្រុក Folha de Sao Paulo បានផ្តល់របាយការណ៍ដ៏ សំខាន់ទាក់ទងនឹងក្រុមហេគឃ័រនេះ ហើយបានចង្អុលបង្ហាញថា សកម្មភាពរបស់វាបានពង្រីកចាប់ពី កណ្តាលក្រុង រហូតទៅដល់ព្រំប្រទល់រដ្ឋដទៃទៀត។ ឧប្បត្តិហេតុដ៏អាក្រក់នេះមានទាក់ទងនឹង ហេគឃ័រ ហើយជនរងគ្រោះ Uber driver បានឃើញថាលុយនៅក្នុងគណនីរបស់ខ្លួនបានបាត់ (12ពាន់ដុល្លារ) បន្ទាប់ពី យុវជនវ័យក្មេង២នាក់បានលួចទូរស័ព្ទដៃរបស់គាត់។
អាជ្ញាធរបានអនុវត្តដីការចាប់ខ្លួនចំនួន ១៧ករណី បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៦ខែទៅលើ ភ្នាក់ងារឯកជន ៨០នាក់។
ប៉ូលិសផ្នែក IT បានលើកឡើងថា វិធីសាស្រ្តដែលប្រើដោយក្រុមជនល្មើសនេះគឺជាវិធីសាស្រ្តថ្មីដ៏មាន ប្រសិទ្ធភាព។ វិធីសាស្រ្តនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរ chips ដើម្បីទទួលបានព័ត៌មានដែលត្រូវការ បន្ទាប់មកតំឡើងឧបករណ៍ទៅសភាពដើមវិញ។
ភ្នាក់ងារស្រាវជ្រាវនៅនាយកដ្ឋាន Sao Paulo បានថ្លែងថាកាលពីពីរបីឆ្នាំមុន មានរបាយការណ៍ស្តីពី ក្រុមដែលមានសមត្ថភាពដោះសោរទូរស័ព្ទស្មាតហ្វូន ជាពិសេសទូរស័ព្ទ iPhone ដោយប្រើកម្មវិធីដោះ សោរកម្រិតខ្ពស់។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា