ក្រុមហ៊ុន Apple បានប្រកាសបញ្ចេញការធ្វើបច្ចុប្បន្នភាពភ្លាមៗដើម្បីការពារបញ្ហាសុវត្ថិភាពនាពេល ថ្មីៗនេះ រួមមានកំហុសពីរដែលអាចគេងប្រវញ្ចពីចម្ងាយ។ អតិថិជនត្រូវ upgrade ទូរស័ព្ទ iPhone or iPad របស់គេទៅកាន់ iOS 14.7។ ទោះជាដូច្នោះក៏ដោយ patch មិនបានដោះស្រាយបញ្ហានៃការ តំឡើងមេរោគ Pegasus spyware នៅលើឧបករណ៍ Apple របស់អតិថិជននោះទេ។ របាយការណ៍ចុង ក្រោយបានចង្អុលបង្ហាញថា ហេគឃ័របានប្រើបញ្ហា zero-day នៅក្នុង Apple iMessage feature ដើម្បី តំឡើងមេរោគនៅលើ exposed devices។
ការធ្វើបច្ចុប្បន្នភាពនេះបង្ហាញពីកំហុសសរុបចំនួន ៤០ ដែល ៣៧មាននៅលើ iPhone តែមួយគត់។ បញ្ហាដ៏ធ្ងន់ធ្ងរនោះគឺថាបានអនុញ្ញាតឱ្យហេគឃ័រប្រតិបត្តិការកូដតាមអំពើចិត្តជាមួយនឹងសិទ្ធិពិសេស របស់អ្នកប្រើប្រាស់នៅលើឧបករណ៍ដែលរងការវាយប្រហារនោះ។
ឥឡូវនេះ Apple គិតថាគ្មានរបាយការណ៍ស្តីពីការវាយប្រហារនៅឡើយទេ បើទោះបីជាទីភ្នាក់ងារ រដ្ឋាភិបាលបានចាត់ទុកថានេះគឺជារឿងដ៏គ្រោះថ្នាក់ក៏ដោយនោះ ដូច្នេះចាំបាច់ណាស់ អតិថិជនគួរ តែប្រញាប់ធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់។
Patches សុវត្ថិភាពខ្លះបានបង្ហាញពីបញ្ហាដែលមាននៅក្នុង WebKit, Safari browser engine។ បញ្ហា ទាំងនេះកើតមានឡើងដោយសារបញ្ហាការយល់ច្រលំ (confusion errors), use-after-free-errors, និង នាំឱ្យគាំងអង្គចងចាំ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក្រៅពីធ្វើបច្ចុប្បន្នភាព ក្រុមហ៊ុន Apple បានផ្តល់អនុសាសន៍ដល់អតិថិជន ដូចជា៖
⦁ ដំណើរការ tool ផ្សេងៗជាអតិថិជនដែលគ្មានសិទ្ធិ
⦁ ជៀសវាង download ឯកសារ ឬកម្មវិធីពីប្រភពដែលមិនស្គាល់
⦁ កុំចូលទៅកាន់ platforms ដែលគួរឱ្យសង្ស័យ
អ្នកជំនាញផ្នែកសន្តិសុខ Dirk Schrader ជឿជាក់ថា៖ “គ្មានឧបករណ៍ ឬប្រព័ន្ធដំណើរការមួយណា 100% មានសុវត្ថិភាពនោះទេ។ នេះជាករណីមួយដែលក្រុមហ៊ុន Apple ត្រូវតែគិតឡើងវិញពីបញ្ហា សុវត្ថិភាព ដែលអ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍ និងអតិថិជនតែងតែឱ្យតម្លៃនោះ”។
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា