ហេគឃ័របានអភិវឌ្ឍសមត្ថភាពពិសេស ហើយបានសម្របសម្រួលប្រព័ន្ធធនាគារ និងរំខានដល់ ប្រព័ន្ធសុវត្ថិភាពរបស់ម៉ាស៊ីន ATMs ដើម្បីអាចដកប្រាក់ចេញស្ទើគ្មានសល់។ ឧប្បត្តិហេតុនេះស្ទើតែ មិនអាចកត់សម្គាល់បានទេ ប្រសិនបើក្រុមសន្តិសុខធនាគារមិនមានភាពវ័យឆ្លាតគ្រប់គ្រាន់នោះ។
នេះជាឧទាហរណ៍នៃដំណើរការរបស់ក្រុម Tajasthan Special Operations Group (SOG) នាពេលថ្មីៗ នេះត្រូវបានប្រកាសចាប់ខ្លួនស្រ្តី២នាក់ ជនជាតិ Ugandan and Gambian ពីបទហេគម៉ាស៊ីនមេនៅ ធនាគារ Baroda ដោយប្រើ Raspberry Pi device។ ការប្រើប្រាស់បច្ចេកទេសនេះ ជនល្មើសមាន បំណងលួចប្រាក់ច្រើនជាង ៣លានរូពី ប្រហែលនឹង ៥០ពាន់ដុល្លារ។
នៅក្នុងកិច្ចសហការជាមួយប៉ូលិសផ្នែកសុវត្ថិភាព SOG បានរៀបចំផែនការចាប់ខ្លួន Laura Keith and Nan Tongo Alexander ដែលត្រូវបានកាត់ទោសដោយអាជ្ញាធរឥណ្ឌា។
បន្ទាប់ពីស្រ្តីជនជាតិបរទេសទាំង ២រូប បានមកដល់ទីក្រុង Delhi ពួកគេបានប្រើឧបករណ៍បញ្ជាក់ អត្តសញ្ញាណ (aforementioned) ដើម្បីសម្របសម្រួលប្រព័ន្ធកុំព្យូទ័រនៅទូ ATMs និងដកប្រាក់ ដោយសារពួកគេធ្លាប់ធ្វើបែបនេះនៅទីតាំងផ្សេងនៅឥណ្ឌាដែរ។
ម៉ាស៊ីនមេដែលរងផលប៉ះពាល់នោះត្រូវបានសម្របសម្រួលយ៉ាងងាយ ដោយសារតែវត្តមាននៃភាព ងាយរងគ្រោះដ៏ធ្ងន់ធ្ងរ។ ជនល្មើសព្យាយាមផ្លាស់ទីទៅកាន់រដ្ឋផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា និង បានប្តូរសម្លៀកបំពាក់ ហើយមានពាក់វែនតាខ្មៅ និងមួកជាដើម ដើម្បីបង្វែការចាប់អារម្មណ៍។
ជនល្មើសបានដាក់ឧបករណ៍ Raspberry Pi device នៅកន្លែងអ្នកគិតលុយដើម្បីបញ្ជូន commands តាមអំពើចិត្ត គ្រប់គ្រងការដកប្រាក់ចេញពីម៉ាស៊ីនមេក្នុងតំបន់ដោយមិនប្រើកាត។ បច្ចុប្បន្ន ស្រ្តីទាំង ២រូបត្រូវបានចាប់ខ្លួន នៅពេលកំពុងតែលួចប្រាក់ និងកំពុងតែរង់ចាំការកាត់ក្តី។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា