នៅក្នុងសារព័ត៌មាន Europol បានប្រកាសចាប់ខ្លួនជនល្មើស ២រូប ជនជាតិ Belarusian ពីបទហេគទូ ATM នៅអ៊ឺរ៉ុប ដោយប្រើ jackpotting ដើម្បីអាចលួចប្រាក់ចេញប្រហែល ២៣០ពាន់អ៊ឺរ៉ូ។ ឧក្រឹដ្ឋកម្ម នេះប្រើខ្សែនៅទូ ATM ដោយចោះចូលទៅក្នុងរន្ធតូចមួយដើម្បីភ្ជាប់ទៅម៉ាស៊ីនហេគ ជាទម្រង់ភ្ជាប់មិន ធម្មតារវាងឧបករណ៍ (physical) និងសម្របសម្រួលផ្នែកបច្ចេកវិទ្យាឌីជីថល។
ការស៊ើបអង្កេតប្រព្រឹត្តឡើងដោយមានការសហការគ្នារវាង អាជ្ញាធរសហព័ន្ធអ៊ីរ៉ុប និងក្រុម Joint Cybercrime Action Taskforce (J-CAT) រកឃើញថាក្រុមនេះបានប្រើ “blackbox attack” យ៉ាងហោច ណាស់ ៧ប្រទេសហើយ នៅអ៊ឺរ៉ុប។
អាជ្ញាធរអ៊ីរ៉ុបបានថ្លែងថា ហេគឃ័រវាយប្រហារទៅលើទូ ATM តែមួយប្រភេទទេ តែមិនបានបញ្ជាក់ពី ឈ្មោះម៉ាកទូនោះទេ។ បទល្មើសធ្វើឡើងនៅ Poland នៅពាក់កណ្តាលខែកក្កដា ហើយក៏ទទួលបាន ការសហការគ្នាយ៉ាងល្អជាមួយនឹងអាជ្ញាធរ Germany, Austria, Slovakia, The Czech Republic and Switzerland។
ឧប្បត្តិហេតុនេះជាសញ្ញាមួយបញ្ជាក់ពីសមត្ថភាពរបស់ហេគឃ័រក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ។ នៅក្នុងរបាយការណ៍មុន ដែលចេញដោយក្រុមហ៊ុនសន្តិសុខ Malwarebytes បានថ្លែងថា ទូ ATM ប្រឈមនឹងហានិភ័យខ្ពស់ និងមានទូជាច្រើនហួសសម័យ ដូចជា Window XP និងមានឧបករណ៍ភ្ជាប់ ដោយគ្មានម៉ាស៊ីនផ្ទៀងផ្ទាត់ទេ។
កំហុសផ្នែកសុវត្ថិភាពទូ ATM បានក្លាយជាប្រធានបទកើតឡើងម្តងហើយម្តងទៀតនៅសន្និសីទ សុវត្ថិភាព ចាប់តាំងពីហេគឃ័រ Barnaby Jack បង្ហាញពីការវាយប្រហារ jackpotting នៅឆ្នាំ ២០១០ Black Hat នៅអាមេរិកមក។ នៅពេលថ្មីៗនេះ មានការកែប្រែនៅសន្និសីទនេះ អ្នកជំនាញ Kevin Perlow បានបង្ហាញពីលទ្ធផលនៅលើមេរោគ INJX_Pure and FASTCash ដែលអនុញ្ញាតឱ្យហេគឃ័រ អាចសម្របសម្រួលលើម៉ាស៊ីន និងលួចប្រាក់រាប់លានដុល្លារនៅជុំវិញពិភពលោក។
ទូ ATM ដែលបានហេគចុងក្រោយគេ ពាក់ព័ន្ធនឹងការប្រើបច្ចេកទេសឆ្លាតវៃ (contactless) ដូចជា ទូរស្ទ័ពដៃជាដើម ដើម្បីដកព័ត៌មានសំខាន់ៗពីកាតបង់ប្រាក់ ដែលជារឿងមួយដ៏ងាយបំផុតក្នុងការ លួចព័ត៌មានឥណទាន។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា