តាមរយៈប្រព័ន្ធបណ្តាញសង្គម ស្ថាប័នហិរញ្ញវត្ថុ Colombian ដែលមានឈ្មោះថា BancoEstado បាន ស្នើឱ្យអតិថិជនរបស់ខ្លួនតាមដានទម្រង់បោកបញ្ឆោតថ្មីដែលបានដាក់ពង្រាយតាមរយៈ platform សារ WhatsApp។ នៅក្នុងឧប្បត្តិហេតុនេះ ហេគឃ័របានគ្រប់គ្រងលើគណនីមួយចំនួននៅក្នុងសេវាកម្មនេះ ដើម្បីទាក់ទងទៅកាន់ជនរងគ្រោះ ក្នុងគោលបំណងស្នើសុំប្រាក់ ក្នុងករណីមានបញ្ហាជាបន្ទាន់។
អនុសាសន៍ពីគណនី Twitter របស់ BancoEstado “អតិថិជនខ្លះបានប្រើ WhatApp contacts ដើម្បី បោកបញ្ឆោត។ ប្រសិនបើសមាជិកគ្រួសារ ឬមិត្តភក្តិស្នើសុំជំនួយតាមរយៈការផ្ទេរប្រាក់នោះ អ្នកគួរតែ សួរទៅកាន់អ្នកស្នើសុំដោយផ្ទាល់ដើម្បីបញ្ជាក់ពីការពិត”។
នៅក្នុងឧប្បត្តិហេតុនេះ កងកម្លាំងសន្តិសុខ Colombian លោក Julio Cargas បានថ្លែងថា៖ “ព្រឹត្តិការណ៍នេះពាក់ព័ន្ធនឹងបទឧក្រឹដ្ឋចំនួនពីរ។ ទីមួយគឺ ហេគឃ័រហេគគណនី WhatsApp រួចតំឡើង កម្មវិធីដោយសម្ងាត់ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។ ទីពីរគឺ ហេគឃ័រទាក់ទងទៅកាន់ មិត្តភក្តិ និងបងប្អូនដែលមានឈ្មោះនៅក្នុងបញ្ជីទូរស័ព្ទជនរងគ្រោះដើម្បីបោកពួកគេ”។
ហេគឃ័រលួចគណនីជនរងគ្រោះ រួចលួងលោមជនរងគ្រោះឱ្យផ្ញើកូដផ្ទៀងផ្ទាត់។ ហេគឃ័រអាចប្រើ ព័ត៌មាននេះ ដើម្បីដំណើរការគណនីជនរងគ្រោះ និងគ្រប់គ្រងលើឧបករណ៍ផ្សេងៗបានដូចជា ប្រវត្តិ សារ (message history) បញ្ជីទំនាក់ទំនង (contact list) និងឯកសារដែលបានចែករំលែក (shared files)។
ក្រោយមក ហេគឃ័រចាប់ផ្តើមយុទ្ធសាស្រ្តបន្ទាប់៖ “ជនរងគ្រោះដែលទទួលសារពីអ្នកស្គាល់ដូចជា ម្តាយឪពុក បងប្អូន និងមិត្តភក្តិ។ ហេគឃ័រស្នើសុំឱ្យផ្ទេរប្រាក់ដោយសំអាងថាជាជនរងគ្រោះពិតមែន ដូច្នេះអ្នកប្រើអ៊ីនធឺណិតងាយនឹងចាញ់ល្បិចបោកបញ្ឆោតនេះណាស់” បើយោងតាម Vargas។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា