Microsoft លើកឡើងថា ទីបំផុតខ្លួនអាចដោះស្រាយបញ្ហា PrintNightmare បានទាំងស្រុង

0

ក្រុមហ៊ុន Microsoft បានប្រកាសថាក្រុមហ៊ុននឹងចាប់ផ្តើមរៀបចំ (default configuration) ប្រព័ន្ធ Windows នៅក្នុង Print Spooler print driver ដើម្បីលុបបំបាត់បញ្ហា PrintNightmare។ ក្រុមហ៊ុនបាន ចង្អុលបង្ហាញថា ចាប់ពីពេលនេះ Windows ត្រូវការសិទ្ធិរដ្ឋបាល (administrator rights) ដើម្បីផ្លាស់ប្តូរ ការកំណត់ផ្សេងៗ (default setting) នៅក្នុងការសម្របសម្រួល driver។

ចំពោះរឿងនេះ Microsoft Security Response Center (MSRC) បានថ្លែងថា៖ “បន្ទាប់ពីមានការ ស៊ើបអង្កេតមកយើងបានស្គាល់ពី PrintNightmare ហើយយើងបានដឹងពីផលប៉ះពាល់របស់ driver ទៅលើអតិថិជន ដែលតម្រូវឱ្យយើងត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីរក្សាសុវត្ថិភាពជូនអតិថិជន” ដោយការ បញ្ចេញការធ្វើបច្ចុប្បន្នភាព ក្រុមហ៊ុនសង្ឃឹមថានឹងអាចជៀសចេញពីបញ្ហា PrintNightmare បាន ទាំងស្រុង។

ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមជាមួយនឹងការតំឡើង Microsoft security updates សម្រាប់ខែសីហា និង supported versions ពីប្រព័ន្ធ Windows។ នៅក្នុងរបាយការណ៍ ក្រុមហ៊ុន Microsoft ក៏បានរំលឹកពី រដ្ឋបាល (administrators) ដែរថា ការផ្លាស់ប្តូរទាំងនេះអាចនឹងជះឥទ្ធិពលដល់ដំណើរការ print ខ្លះ ទោះបីជាការអនុវត្តនោះ fully function ក៏ដោយ។

ក្រុមហ៊ុនបានផ្តល់អនុសាសន៍ដល់រដ្ឋបាលប្រព័ន្ធ Windows សូមកុំ disable this default setting ប្រសិនបើមិនដឹងពីផលប៉ះពាល់ដែលពាក់ព័ន្ធនោះ។

បញ្ហានេះកើតមានតាំងពីខែមុនមេ្លះ ហើយត្រូវបានរកឃើញនៅពេលដែលក្រុមហ៊ុនធ្វើការសន្និដ្ឋាន ទៅលើរបាយការណ៍សុវត្ថិភាពរបស់ print driver នៅលើ Windows។ ក្រុមហ៊ុន Microsoft ក៏ព្យាយាម ដោះស្រាយបញ្ហាភ្លាមនោះដែរ ដោយបានបញ្ចេញ security patch ហើយពីរបីក្រោយមកក្រុមហ៊ុន បានរកឃើញថាកំហុសនេះអាចរំលោភបំពានដើម្បីបង្កើនសិទ្ធិ (privilege escalation attack)។

PrintNightmare បានក្លាយជាបញ្ហាមួយសម្រាប់ Microsoft។ រហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវ ចាត់ទុកថា បញ្ហានេះត្រូវបានដោះស្រាយទាំងស្រុងហើយ។

ប្រភពព័ត៌មាន៖​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here