Apple បានប្រកាសប្រឆាំងនឹងការជួញដូរផ្លូវភេទលើកុមារដោយបានបង្កើតកម្មវិធីនៅលើទូរស័ព្ទ iPhone និង iPad ដែលក្រុមហ៊ុនឱ្យឈ្មោះថា “jumbled pretty badly”។
កាលពីថ្ងៃទី៥ ខែសីហា ក្រុមហ៊ុនបានចេញកម្មវិធីថ្មីការពាររូបភាព ដែលអាចដាស់តឿន (alert) Apple ប្រសិនបើរូបថតនោះជាប្រភេទរូបខុសច្បាប់ហើយបាន upload នៅលើ iCloud storage។
ប្រធានផ្នែកបង្កើតកម្មវិធី Craig Federighi របស់ក្រុមហ៊ុន Apple បានថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ Wall Street Journal ថា៖ “ការណែនាំពីលក្ខណៈពិសេស២ នៅពេលតែមួយនោះ។ វាបានធ្វើឱ្យមាន ការភាន់ច្រលំ”។
តើអ្វីទៅជា Tools ថ្មី? ក្រុមហ៊ុន Apple បានប្រកាសពីឧបករណ៍ថ្មី២ ត្រូវបានបង្កើតឡើងដើម្បីការពារ កុមារ។ ពួកគេនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅអាមេរិក។
ការស្គាល់រូបភាព (Image detection)៖ នេះជាឧបករណ៍ទី១ ដែលអាចស្គាល់ ឬដឹងពីរូបភាពនៃការ ជួញដូរផ្លូវភេទលើកុមារ (child sex abuse material (CSAM)) នៅពេលអ្នកអតិថិជន uploads រូបភាពនៅលើ iCloud storage។
មជ្ឈមណ្ឌលជាតិអាមេរិកផ្នែកបាត់ខ្លួន និងគេងប្រវ័ញ្ចលើកុមារ (NCMEC) ថែរក្សាទិន្នន័យ (រូបភាព) កុមារដែលត្រូវបានរំលោភបំពានខុសច្បាប់។ មជ្ឈមណ្ឌលនេះរក្សាទុកទិន្នន័យឌីជីថល “ស្នាមម្រាមដៃ”។
សេវាកម្ម Cloud ផ្តល់ជូនដូចជា Facebook, Google and Microsoft ដែលបានត្រួតពិនិត្យរូបថតរួចរាល់ ដើម្បីប្រឆាំងនឹងការជួញដូរផ្លូវភេទ និងជៀសវាងការចែករំលែករូបភាពអាសអាភាសរបស់កុមារ។
ក្រុមហ៊ុន Apple បានសម្រេចចិត្តអនុវត្តដំណើរការស្រដៀងគ្នានេះដែរ ប៉ុន្តែវាគួរតែស្គាល់រូបភាព (image-matching) នៅលើទូរស័ព្ទ iPhone ឬ iPad របស់អ្នកប្រើប្រាស់ មុនពេលវាត្រូវបាន upload ទៅ រក្សាទុកនៅក្នុង iCloud។
លោក Federighi បានថ្លែងថា iPhone មិនគួរត្រួតពិនិត្យរូបភាពកុមារដែលកំពុងតែងូតទឹក ឬរូប អាសអាភាសនោះទេ។
គាត់បានថ្លែងថា៖ ប្រព័ន្ធអាចស្គាល់ (match) “ស្នាមម្រាមដៃពិត” នៃរូបភាពរំលោភបំពានផ្លូវភេទកុមារ
ប្រសិនបើអ្នកប្រើនៅតែព្យាយាម uploads រូបភាពរំលោភបំពានផ្លូវភេទលើកុមារ (match child abuse fingerprint) ជាច្រើនដងនោះ គណនីរបស់ពួកគេនឹងត្រូវបានកត់សម្គាល់ដោយ Apple ដូច្នេះរូបភាព នោះអាចនឹងត្រូវបានត្រួតពិនិត្យឡើងវិញ។
លោក Federighi បាននិយាយថាអ្នកប្រើអាច upload នៅក្នុងតំបន់ (region) ៣០ នៃការផ្ទៀងផ្ទាត់លើ រូបថតមុនពេលលក្ខណៈពិសេសនេះដំណើរការ។
ការច្រោះយកសារ (Message Filtering)៖ បន្ថែមពីលើឧបករណ៍ iCloud, Apple ក៏បានប្រកាសពីការ ត្រួតពិនិត្យរបស់អាណាព្យាបាល ដែលអ្នកប្រើអាចដំណើរការនៅលើគណនីរបស់កូនៗពួកគេបាន។
ប្រសិនបើដំណើរការ ប្រព័ន្ធអាចត្រួតពិនិត្យរូបភាពដែលផ្ញើចេញ និងចូលទៅកាន់កម្មវិធី iMessage របស់កូនៗ។
ប្រសិនបើប្រព័ន្ធចាត់ទុកថារូបភាពនោះអាសអាភាស វានឹងព្រមានដល់កុមារ។
អាណាព្យាបាលអាចជ្រើសរើសទទួលការដាស់តឿន ប្រសិនបើកូនៗបើករូបភាពមើលនោះ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា