Nigeria ចំណាយថវិកាច្រើនជាងបណ្តាប្រទេសអាព្រិកដទៃទៀតក្នុងការធ្វើចារកម្មលើជនជាតិខ្លួន

0

ព័ត៌មាន ដែលថាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល NSO Group និងកម្មវិធីស៊ើបអង្កេតរបស់ខ្លួនឈ្មោះ Pegasus បានចេញនៅទំហំកាសែតខាងមុខនោះមានពីរបីឆ្នាំហើយ បន្ទាប់ពី Amnesty International បានចេញផ្សាយរបាយការណ៍ថា រដ្ឋាភិបាលនៅតាមបណ្តាលប្រទេសជាច្រើនបានទិញសេវាកម្ម ក្រុមហ៊ុននេះដើម្បីតាមឃ្លាំមើលក្រុមប្រឆាំងផ្នែកនយោបាយ អ្នកកាសែត និងសកម្មជននោះ។

រឿងអាថ៌កំបាំងត្រូវបានបង្ហាញនៅក្នុងករណីទាក់ទងនឹងការលេចធ្លាយលេខទូរស័ព្ទជាង ៥០ពាន់ លេខដែលត្រូវបានបញ្ជាក់ថាសុទ្ធតែជាគោលដៅនៃការតាមដានរបស់កម្មវិធី Pegasus spyware តាំងពីឆ្នាំ២០១៦ មកម្លេះ។ ខណៈពេលដែលអ្នកប្រើទាំងអស់មិនមែនសុទ្ធតែទទួលរងការប៉ះពាល់ទេ ព័ត៌មានដែលមាននៅក្នុងបញ្ជីឈ្មោះនេះរួមមានប្រទេស Nigeria, Saudi Arabia, India or Morocco ហើយសុទ្ធតែជាអតិថិជនលំដាប់ៗស្ថិតនៅក្នុងក្រុម NSO Group។

អង្គភាពវ័យឆ្លាតរបស់រដ្ឋដូចជា U.S. National Security Agency (NSA) បានអភិវឌ្ឍប្រព័ន្ធរបស់ខ្លួន ដើម្បីប្រមូលយកព័ត៌មានក្នុងគោលដៅជាក់លាក់ និងប្រើព័ត៌មានទាំងនោះ ដើម្បីស្រាវជ្រាវតាម អនឡាញ និងសកម្មភាពលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម NSO Group បានរៃ អង្គាសថវិកាដើម្បីអភិវឌ្ឍកម្មវិធី Pegasus ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកម្មវិធីទាញយកព័ត៌មាន គ្រប់ប្រភេទពីឧបករណ៍ដែលបានសម្របសម្រួល រួមមាន៖ អត្ថបទសារ ឯកសារ រូបភាព វីដេអូ និង ប្រព័ន្ធព័ត៌មានជាដើម។

Tool នេះត្រូវបានអភិវឌ្ឍក្នុងគោលបំណងការពារសុវត្ថិភាពជាតិ ទោះបីជាវាមិនបានការពារប្រទេស ផ្សេង ដែលប្រើ Pegasus ក្នុងគោលបំណងមិនពាក់ព័ន្ធនឹងសុវត្ថិភាពជាតិក៏ដោយ។ ដូចជាករណីនៅ Nigeria, tool នេះត្រូវបានប្រើអស់រយៈពេលជាច្រើនឆ្នាំដើម្បីប្រមូលបញ្ជីឈ្មោះបុគ្គលដែលប្រឆាំងនឹង រដ្ឋាភិបាល យាយីដល់សកម្មជន និងគូប្រជែងផ្នែកនយោបាយជាច្រើនទៀត។

ចំពោះរឿងនេះ ក្រុមហ៊ុនបានបដិសេដថាដំណោះស្រាយត្រូវបានអភិវឌ្ឍដោយក្រុមខ្លួនក្នុងគោល បំណងតាមដានមនុស្សដែលជាគោលដៅ និងបានបន្ថែមថាការចោទប្រកាន់នេះមិនមានមូលដ្ឋាន ត្រឹមត្រូវទេ។

ក្រុម NSO Group ហាក់ដូចជាមិនយល់ស្រប តែមិនបានបដិសេដមិនប្រើបច្ចេកទេសនេះនោះទេ និង បានសន្យាថានឹងស៊ើបអង្កេតពីបទចោទប្រកាន់នេះ៖ “យើងនឹងវិភាគទៅលើការចោទប្រកាន់អំពីការ រំលោភបំពាននេះតាមលទ្ធភាពដែលអាចធ្វើបាន។ ក្នុងចំណោមបញ្ហាដែលអាចកើតឡើងនោះគឺការ រំខានក្នុងការផ្តល់សេវាជូនអតិថិជន។ យើងធ្លាប់ធ្វើការងារនេះកាលពីមុនរួចមកហើយ ហើយយើងនឹង មិនរារែកក្នុងការធ្វើវាទៀតនោះទេ” បើយោងតាមសំដីរបស់ក្រុមហ៊ុន។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here