ទីផ្សាររូប៊ីវត្ថុឌីជីថលនាំមុខគេដែលមានឈ្មោះថា Liquid នៅជប៉ុន រងការវាយប្រហារពីសំណាក់ក្រុម ហេគឃ័រ ហើយបានបាត់បង់ប្រាក់ក្នុងចំនួនមួយដ៏ច្រើនសន្លឹកជិត ១០០លានដុល្លារ បើយោងតាមការ ប៉ាន់ស្មាន។
ក្រុមហ៊ុនបានប្រកាសថារូប៊ីវត្ថុឌីជីថលរបស់ខ្លួនត្រូវបានសម្របសម្រួលហើយ។
នេះជាករណីទី២ ដែលក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលរងការវាយប្រហារពីក្រុមហេគឃ័រនាពេលថ្មីៗនេះ។
កាលពីសប្តាហ៍មុន ស្ថាប័នហិរញ្ញវត្ថុឌីជីថលកណ្តាលត្រូវបានគេលួចប្រាក់អស់ជាង ៦០០លានដុល្លារ
ក្រុមហ៊ុនបានថ្លែងសារនៅលើបណ្តាញសង្គម Twitter ថា៖ “យើងសុំទោសចំពោះការប្រកាសថា ក្រុមហ៊ុន LiquidGlobal warm wallets ត្រូវបានសម្របសម្រួល យើងកំពុងតែរកវិធីដោះស្រាយបញ្ហា នេះដោយប្តូរទៅប្រើ cold wallets វិញ”។
“Warm” or “hot” digital wallets គឺមានមូលដ្ឋាននៅលើអនឡាញ ឬនៅលើអ៊ីនធឺណិត និងផ្តល់ភាព ងាយស្រួលដល់អ្នកប្រើ cryptocurrency ខណៈដែល “cold” wallets គឺជាប្រព័ន្ធ offline មានន័យថា មិនដំណើរការអនឡាញ ឬត្រូវការអ៊ីនធឺណិតទេ ហើយវាពិបាកប្រើបន្តិច តែវាមានសុវត្ថិភាពជាង។
ក្រុមហ៊ុនវិភាគ Blockchain, Elliptic បានបង្ហាញពីការវិភាគរបស់ខ្លួនថាប្រហែលជា ៩៧លានដុល្លារនៃ cryptocurrency ត្រូវបានលួច រួមមាន Bitcoin និង Ethereum ផងដែរ។
ក្រុមហ៊ុន Liquid បានថ្លែងថាខ្លួនកំពុងតែតាមដានពីចលនានៃលំហូរសាច់ប្រាក់ដែលបានបាត់នោះ ហើយបានសហការជាមួយនឹងស្ថាប័នរូប៊ីវត្ថុឌីជីថលផ្សេងទៀតដើម្បីតាមរកប្រាក់ទាំងនោះ។
Liquid ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ហើយមានសាខានៅជាង ១០០ប្រទេស និងមានអតិថិជន រាប់លាននាក់នៅជុំវិញពិភពលោក។
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា