ហេគឃ័របានបញ្ចេញវីដេអូ ស្តីពីការធ្វើទារុណកម្មលើអ្នកទោស នៅក្នុងគុកអ៊ឺរ៉ង់

0

នៅសប្តាហ៍នេះ ក្រុមហេគឃ័រអ៊ឺរ៉ង់ដែលគេស្គាល់ឈ្មោះថា Tapandegan បានបញ្ចេញរូបភាពវីដេអូ អំពីស្ថានភាពដ៏អាក្រក់នៅក្នុងគុកនៅក្រុង Tehran។ យោងតាមសមាជិក Tapandegan វីដេអូទាំងនេះ អ្នកអាចឃើញពីការប្រើប្រាស់អំពើហិង្សាផ្ទុយនឹងច្បាប់សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅលើអ្នកទោស។

នៅក្នុងសេចក្តីថ្លែងការណ៍ សកម្មភាពជនបានថ្កោលទោសពីអំពើហិង្សា និងភាពអយុត្តិធម៌ដែលអ្នក ទោសទទួលរងពីអាជ្ញាធរគុក ដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ឺរ៉ង់។ ហេគឃ័រក៏បានថ្លែងទៀតថា ពួកគេ ទទួលបានព័ត៌មានដ៏រស៊ើបពីបញ្ហានៅក្នុងគុក។

វីដេអូមួយនៅក្នុងចំណោមនោះ អ្នកទោសត្រូវបានអាជ្ញាធរគុកវាយដល់សន្លប់ នៅពេលដែលអាជ្ញាធរ បង្ខំឱ្យអ្នកទោសចូលទៅបន្ទប់ឃុំឃាំងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា នេះជាវិធីមួយនៃការតវាប្រឆាំងនឹងអ្នកដឹកនាំ Supreme Leader Ali Khamenei ដែលឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ។ ហេគឃ័របាន និយាយថា នេះមិនមែនជាឧប្បត្តិហេតុតែមួយនោះទេ ការវាយប្រហារនឹងកើតមានឡើងទៀតដើម្បី ប្រឆាំងនឹងរបបបច្ចុប្បន្ននេះ។

របាយការណ៍ ចង្អុលបង្ហាញថា ក្រុមហេគឃ័រនេះមានពាក់ព័ន្ធនឹងឧប្បត្តិហេតុលើ profile អ្នកមាន ឋានៈមួយចំនួនកាលពីពីរបីឆ្នាំមុន។ បើយោងតាមរបាយការណ៍កាលពីឆ្នាំ២០១៨ ក្រុមនេះរៀបចំ ផែនការសម្របសម្រួលប្រព័ន្ធអាកាសយានដ្ឋានអន្តរជាតិ Mashhad ដើម្បីបង្ហោះសារប្រឆាំងនឹង ប្រព័ន្ធរបស់ក្រុមហ៊ុននៅលើអេក្រង់កុំព្យូទ័រ។ អាជ្ញាធរព្រលានយន្តហោះ បានបិទប្រព័ន្ធកុំព្យូទ័ររបស់ គេទាំងស្រុង ដើម្បីបញ្ឈប់ការវាយប្រហារ។

នៅក្នុងហេតុការណ៍ហេគបន្តបន្ទាប់ ក្រុមហេគឃ័របានលើកឡើងពីការឆ្លើយតបប្រឆាំងនឹងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់របបអ៊ឺរ៉ង់ ក៏ដូចជាវាយប្រហារទៅលើបណ្តាញប៉ូលិសនៅទីតាំងផ្សេងៗ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here