ហេគឃ័រ អាចប្រើកំហុសបច្ចេកទេស ឧបករណ៍បញ្ចូលថ្នាំ (infusion pump) សម្លាប់អ្នកជម្ងឺបាន

0

ឧបករណ៍ពេទ្យជាច្រើនរងការវាយប្រហារដូចជា ឧបករណ៍ត្រួតពិនិត្យចង្វាក់បេះដូង (pacemaker), ឧបករណ៍ផ្គត់ផ្គង់ និងត្រួតពិនិត្យ insulin រងផលប៉ះពាល់បញ្ហាសុវត្ថិភាពយ៉ាងធ្ងន់ធ្ងរ។ របាយការណ៍ ចុងក្រោយមួយបានបង្ហាញពីការរកឃើញកំហុស ដែលអាចបណ្តាលឱ្យហេគឃ័រកែប្រែប្រព័ន្ធ ផ្គត់ផ្គង់ថ្នាំពេទ្យទៅកាន់អ្នកជម្ងឺ ដោយប្រើប្រាស់ឧបករណ៍ចាក់ថ្នាំស្វ័យប្រវត្តិ (infusion pump) ដូចជា B. Braun Infusomat Space Large Volume Pump និង B. Braun SpaceStation។

នេះមិនមែនជារឿងថ្មីនោះទេ។ គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០០៥ និង ២០០៩ រដ្ឋបាលថ្នាំ និងចំណីអាហារអាមេរិក (FDA) បានទទួលរបាយការណ៍ជាង ៦០ពាន់ទាក់ទងនឹងបញ្ហានៅក្នុង ឧបករណ៍ចាក់ថ្នាំស្វ័យប្រវត្តិ (infusion pumps) ពីក្រុមហ៊ុនផ្សេងៗ។ រឿងនេះគឺជាបញ្ហាធំមួយ ដោយសារតែហេគឃ័រអាចគ្រប់គ្រងលើប្រព័ន្ធ ហើយធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកជម្ងឺ។

ទោះបីក្រុមហ៊ុន B. Braun បានអនុវត្តវិធានការតឹងរឹងផ្នែកសុវត្ថិភាពនៅក្នុងកម្មវិធីរបស់ពួកគេក៏ដោយ ក៏ហេគឃ័រនៅតែអាចមានឱកាសសម្របសម្រួលបានដែរ។ នៅពេលនេះ អ្នកស្រាវជ្រាវនៅក្រុមហ៊ុន McAfee បានបង្ហាញពីអញ្ញត្តិនៃការវាយប្រហារ។

លោក Steve Povolny ប្រធានស្រាវជ្រាវនៅ McAfee បានថ្លែងថា៖ “ការឈ្លានពានព្រំដែនសុវត្ថិភាព រវាងប្រព័ន្ធដំណើរការ និង ឧបករណ៍ពិត នឹងផ្តល់ឱកាសក្នុងការសម្របសម្រួលធាតុទាំងពីរនេះគឺជា គន្លឹះនៃការវាយប្រហារ”។

ហេគឃ័រដែលដំណើរការប្រព័ន្ធ network របស់មជ្ឈមណ្ឌលថែទាំសុខភាពអាចគ្រប់គ្រងលើឧបករណ៍ ទាំងនេះតាមរយៈកំហុសទាំងពីរខាងលើនេះ។ នៅត្រង់ចំណុចនេះ ហេគឃ័រអាចស្វែងរកកំហុស៤ ផ្សេងទៀតដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ថ្នាំ។ ទោះបីការវាយប្រហារមានភាពស្មុគស្មាញ និងទាមទារ ការគាំទ្រនៅកន្លែងសម្របសម្រួលក៏ដោយ គ្រោះថ្នាក់គឺមានពិត។

B. Braun បានបង្ហើបប្រាប់ថា កំហុសនេះទាក់ទងនឹងឧបករណ៍មួយចំនួនតូចដែលប្រើប្រាស់កម្មវិធី ជំនាន់ចាស់ គួរកត់សម្គាល់ដែរថា គ្មានភស្តុតាងណាមួយបង្ហាញពីដំណើរការនៃការវាយប្រហារពិត នោះទេ។

ទាក់ទងនឹងរបាយការណ៍នេះ ក្រុមហ៊ុនផលិតបានលើកឡើងថា ការប្រើប្រាស់កម្មវិធីជំនាន់ចុងក្រោយ ដែលចេញកាលពីខែតុលា ពិតជាអាចកាត់បន្ថយបញ្ហាបានទាំងស្រុង។ B. Braun ក៏បានផ្តល់យោបល់ ឱ្យប្រើប្រាស់ឧបករណ៍ដែលមានសុវត្ថិភាព ដូចជា ការបែងចែកបណ្តាញ (network segmentation) និង ការផ្ទៀងផ្ទាត់ពីរកក្តា (multi-factor authentication) ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here