Zoom ប្រកាសពីការទទួលយកវិធីសាស្រ្ត hybrid approach ដើម្បីអាចត្រលប់ទៅកន្លែងធ្វើការវិញ

0

Zoom បានប្រកាសពីថាខ្លួននឹងទទួលយកវិធីសាស្រ្តកូនកាត់ (hybrid approach) សម្រាប់គម្រោង ដំណើរការនៅក្នុងការិយាល័យ។

ក្រុមហ៊ុនបានថ្លែងថា តាមរយៈការស្រាវជ្រាវផ្ទៃក្នុងក្នុងចំណោមបុគ្គលិកបានរកឃើញថា បុគ្គលិក ១% ចង់ត្រលប់ទៅរកការងារការិយាល័យពេញម៉ោង។

បញ្ហាកូវីដបានជម្រុះឱ្យមានការកើនឡើងការប្រើប្រាស់ video calls platform ហើយបរិមាណដែល លក់បានក្នុងរយៈពេលតែ ៣ខែនៅក្នុងឆ្នាំ២០២០ បានកើនឡើងដល់ទៅ ៣៧០% បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ក្រុមហ៊ុនបានលើកឡើងថា ខ្លួនមានបំណងប្រើប្រាស់វិធីសាស្រ្តចម្រុះ remote និងធ្វើការនៅក្នុង ការិយាល័យ ប៉ុន្តែក៏បានសារភាពថា វាមិនមែនជារឿងងាយស្រួលនោះទេ។

បុគ្គលិករបស់ Zoom បានរកឃើញថា បុគ្គលិកជាងពាក់កណ្តាលមានទំនោរចង់ប្រើវិធីសាស្រ្ត hybrid approach ដើម្បីអាចធ្វើការពេញដៃបាន។

ប្រធានផ្នែកហិរញ្ញវត្ថុលោកស្រី Kelly Steckelberg បានសរសេរនៅលើ blog របស់ក្រុមហ៊ុនថា៖ “យើងកំពុងតែពិសោធ និងមើលពីរបៀបដែលវាដំណើរការនៅឡើយទេ”។

គាត់បានបន្ថែមទៀតថា៖ “យើងនឹងបើកការិយាល័យនៅ Sydney និង Australia នៅរដូវក្តៅនេះ ប៉ុន្តែ ត្រូវបិទជាបណ្តោះអាសន្នភ្លាមនោះដែរ ដោយសារតែបញ្ហាការរីករាលដាលនៃជម្ងឺកូវីដ។ យើងមាន គម្រោងនឹងបើកការិយាល័យឡើងវិញ ប៉ុន្តែរឿងនេះអាចប៉ះពាល់ទៅដល់ផែនការនៃការបើកនៅ ទីតាំងទី២ នៅរដូវស្លឹកឈើជ្រុះខាងមុខនេះ”។

⦁ ជម្រុញឱ្យបុគ្គលិកធ្វើការពីផ្ទះ
⦁ Zoom: រាល់ការប្រជុំ (virtual meeing) មិនអាចដំណើរការតាមគម្រោងទេនៅឆ្នាំនេះ

ក្រុមហ៊ុននិយាយថាខ្លួនមិនគួរប្រញាប់បើកការិយាល័យទេ ហើយគ្មានការិយាល័យណាមួយនឹងបើក ទេ រហូតទាល់តែ៖ “មានឧបករណ៍សុវត្ថិភាព”។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here