កាលពីពីរបីថ្ងៃមុន មានព័ត៌មានថា mouse and keyboards របស់ក្រុមហ៊ុន Razer អាចត្រូវបាន សម្របសម្រួលដោយហេគឃ័រនៅលើប្រព័ន្ធ Window 10 ដោយសារតែអ្នកតំឡើងបានកំណត់សិទ្ធិ ពិសេសនៅលើប្រព័ន្ធ (System)។ មិនតែប៉ុណ្ណោះទេ ព័ត៌មានក៏បានបញ្ជាក់ថែមទៀតថា ឧបករណ៍ ស៊េរី SteelSeries មានបញ្ហាហើយអាចត្រូវបញ្ជាលើរដ្ឋបាល Window 10 ដោយគ្រាន់តែភ្ជាប់ជាមួយ ឧបករណ៍ជាធម្មតា និងបញ្ឆោត Android smartphone ដើម្បីធ្វើប្រតិបត្តិការវាយប្រហារ។
SteelSeries គឺជាឧបករណ៍មួយដែលផលិតដោយក្រុមហ៊ុនដែលមានជំនាញលើឧបករណ៍ហ្គេមដូចជា mouse, keyboards, headsets, controller and mousepads។
ក្រុមហ៊ុន Danish បានដោះស្រាយបញ្ហានេះរួចរាល់ក៏ដោយ ប៉ុន្តែបញ្ហានេះត្រូវបានរកឃើញនៅពេល ដំណើរការឧបករណ៍ថ្មីតាមរយៈកិច្ចព្រមព្រៀងអាជ្ញាបណ្ណ ដែលនៅពេលដែល Razer បានដំណើរការ ជាមួយការផ្តល់សិទ្ធិពិសេសនៅលើប្រព័ន្ធ។
អ្នកស្រាវជ្រាវ Lawrence Amer បានបង្ហាញពីលទ្ធផលដែលគាត់បានរកឃើញបញ្ហានៅ SteelSeries កាលពីថ្ងៃអង្គារ។ ក្រុមហ៊ុនបានឆ្លើយតបដោយលើកឡើងថា បញ្ហាដែលបានរកឃើញ និងត្រូវបាន លើកយកមកបង្ហាញដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតមាន។
ក្រុមហ៊ុនសង្ឃឹមថានឹងអាចកាត់បន្ថយបញ្ហានេះបានទាំងស្រុង៖ “យើងបានដឹងពីបញ្ហា តែមិនអាច បិទដំណើរការឧបករណ៍ SteelSeries ដោយសារតែវាដំណើរការដោយស្វ័យប្រវត្តិនៅពេលភ្ជាប់ទៅ កាន់ប្រព័ន្ធ”។
ចំពោះរឿងនេះ អ្នកស្រាវជ្រាវជឿថា ក្រុមហ៊ុនមិនបានដឹងពីបញ្ហានៃរបាយការណ៍នេះទេ ដោយសារ តែបញ្ហានៅតែមាននៅលើប្រព័ន្ធដែលបានធ្វើបច្ចុប្បន្នភាពហើយក៏ដោយ នៅខណៈពេលដែល ហេគឃ័រអាចរក្សាទុកប្រតិបត្តិការ ដែលបណ្តាលឱ្យកើតមានបញ្ហានៅក្នុងឯកសារបណ្តោះអាសន្ន និងបញ្ចូលវាទៅក្នុង exposed system ដើម្បីវាយប្រហារ DNS ។
ដូចដែលអ្នកប្រើប្រាស់ខ្លះបានដឹងថា ការវាយប្រហារបែបនេះអាចឱ្យហេគឃ័រសម្របសម្រួលប្រព័ន្ធ និងបណ្តាលឱ្យ DNS កត់ត្រាព័ត៌មានមិនត្រឹមត្រូវ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានផ្តល់អនុសាសអ្វីដល់អ្នកស្រាវជ្រាវនៅឡើយទេ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា