របាយការណ៍នាពេលថ្មីៗនេះបានកត់សម្គាល់ឃើញថា Jonh Erin Binns ដែលជាជនជាតិអាមេរិក រស់នៅតួរគី បានសារភាពថាខ្លួនបានប្រព្រឹត្តឧប្បត្តិហេតុដែលធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធ T-Mobile IT ហើយជាលទ្ធផលកំណត់ត្រាអតិថិជនជាង ៥០លាននាក់ត្រូវបានបង្ហាញ។ គួរកត់សម្គាល់ឃើញថា នេះគឺជាការបញ្ជាក់ពី Alon Gal ដែលជាស្ថាបនិកក្រុមហ៊ុនសន្តិសុខ Hudson Rock។
កាលពីសប្តាហ៍មុន អ្នកស្រាវជ្រាវបានផ្សាយព័ត៌មានចេញពីបណ្តាញសង្គម Tweets ពីគោលបំណង របស់ហេគឃ័រគឺប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដោយសារការចាប់ជម្រិត និងការធ្វើទណ្ឌកម្មលើខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៩៖ “យើងមានបំណងបំផ្លាញរចនាសម្ព័ន្ធអាមេរិក” បើយោងតាមសំដី របស់ហេគឃ័រ Binns។
Binns អាយុ២១ឆ្នាំ បានផ្តល់បទសម្ភាសជាមួយ Wall Street Journal (WSJ) នៅពេលនោះបានទទួល សារភាពថាជាស្នាដៃរបស់ខ្លួន ហើយបានឆ្លើយថារាល់ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងចេញពីផ្ទះ របស់ខ្លួននៅ Izmir ប្រទេសតួរគី ដែលជាទីកន្លែងរស់នៅរបស់ខ្លួនតាំងពីឆ្នាំ២០១៨។ឪពុក Binns ជា ជនជាតិអាមេរិក បានស្លាប់ហើយ និងម្តាយជាជនជាតិតួរគី។
នៅលើ Telegram, Binns បានផ្តល់ភស្តុតាងបង្ហាញថាខ្លួនពិតជាបានវាយប្រហារលើ telecom giant។ Binns បានលួចចូលដំណើរការបណ្តាញ network របស់ក្រុមហ៊ុនតាមផ្លូវងាយរងគ្រោះ (vulnerable router)។
ហេគឃ័រវ័យក្មេងរូបនេះបានលើកឡើងថា ខ្លួនកំពុងតែស្វែងរកបញ្ហានៅក្នុង T-Mobile តាមរយៈ internet addresses ដើម្បីចូលទៅកាន់ data center នៅ Washington ពីទីតាំងដែលជនល្មើសអាច ចូលដំណើរការម៉ាស៊ីនមេជាង ១០០គ្រឿង។ ពីរបីថ្ងៃក្រោយ Binns អាចលួចឯកសារសម្ងាត់រាប់លាន៖ “ប្រព័ន្ធសុវត្ថិភាពរបស់ពួកគេនៅខ្សោយនៅឡើយ ដូច្នេះវានៅជាបញ្ហា” តាមការបញ្ជាក់ពីហេគឃ័រ។
ពាក់ព័ន្ធនឹងរឿងលម្អិត ហេគឃ័រមិនបានបញ្ជាក់ថាតើព័ត៌មានដែលត្រូវបានសម្របសម្រួលត្រូវបាន លក់ទៅកាន់ជនទីបី ឬក៏មានអ្នកផ្សេងបង់ប្រាក់នៅពីក្រោយការវាយប្រហារនេះឬអត់នោះទេ។ ចំពោះ រឿងនេះ WSJ បានបង្ហាញថា ក្រុមហ៊ុនដែលរងផលប៉ះពាល់បានទទួលរបាយការណ៍ពីក្រុមហ៊ុន សន្តិសុខ ថាព័ត៌មានដែលត្រូវបានសម្របសម្រួលនោះត្រូវបានលក់ទៅកាន់គេហទំព័រទីផ្សារងងឹត។
Binns បានថ្លែងថា ខ្លួនមានការអាក់អន់ចិត្តនឹងអាជ្ញាធរអាមេរិក។ កាលពីឆ្នាំមុន ហេគឃ័របានប្តឹង FBI, ក្រសួងយុត្តិធម៌ (DOJ) និងភ្នាក់ងារ CIA ថាភ្នាក់ងារទាំងអស់នេះបានចោទប្រកាន់ខ្លួនខុសទាក់ទងនឹង បទល្មើសចម្រុះ រួមមានការប្រព្រឹត្តិ Satori botnet ផងដែរ។
នៅក្នុងបណ្តឹងបានលើកឡើងថា Binns ត្រូវបានធ្វើទារុណកម្ម និងឃ្លាំមើលពីបទសង្ស័យថាជាក្រុម ភេរវកររដ្ឋអ៊ីស្លាម។ ហេគឃ័ររូបនេះបានបដិសេដថា ខ្លួនត្រូវបានចាប់ជម្រិត និងបញ្ជូនទៅកាន់ មណ្ឌលផ្លូវចិត្ត នៅអាឡឺម៉ង់ និងតួរគី ដែលជារឿងមួយធ្វើឱ្យខ្លួនអៀនខ្មាស់ និងរងសម្ពាធខ្លាំង៖ “ខ្ញុំគ្មានហេតុផលអ្វីត្រូវកុហកទេ ខ្ញុំសង្ឃឹមថា ភ្នាក់ងារនៅ intelligence agencies អាចជួយខ្ញុំបាន” យោងតាមការបន្ថែមពីជនល្មើស។
ទៅះបី T-Mobile មិនបាននិយាយអ្វីទាក់ទងនឹងសកម្មភាពរបស់ Binns តែពីរបីថ្ងៃក្រោយក្រុមហ៊ុនបាន បញ្ជាក់ពីការលេចធ្លាយទិន្នន័យ និងថ្លែងថាឧប្បត្តិហេតុនេះបានបង្ហាញពីព័ត៌មានលម្អិតរបស់អតិថិជន ដូចជា៖ ឈ្មោះ លេខទូរស័ព្ទ ថ្ងៃខែកំណើត លេខសម្ងាត់សង្គម និង ព័ត៌មានសំខាន់ជាច្រើនទៀត។ ជា ផ្នែកមួយនៃការឆ្លើយតបទៅនឹងឧប្បត្តិហេតុ ក្រុមហ៊ុនបានផ្តល់នូវសេវាកម្មការពារការលួច អត្តសញ្ញាណ និង ការលួចបន្លំផ្សេងៗ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា