ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways រងគ្រោះដោយសារមេរោគ LockBit Ransomware

0

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានសុំទោសអតិថិជនខ្លួន និងដៃគូអាជីវកម្មចំពោះឧប្បត្តិហេតុនៃការលេចធ្លាយទិន្នន័យ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រុមហ៊ុន។ យោងតាមសារ ឧប្បត្តិហេតុនៃការវាយប្រហារអ៊ីនធឺណិតនេះ ហេគឃ័រអាចចូលដំណើរការប្រព័ន្ធ ព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយគ្មានការអនុញ្ញាត។

ខណៈពេលដែលក្រុមហ៊ុនមិនបានឆ្លើយតបចំពោះសារដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ក្រុមហ៊ុន បានបញ្ជាក់ថា ទិន្នន័យត្រូវបានបង្ហាញជាសាធារណៈមានដូចជា៖ ឈ្មោះ សញ្ជាតិ លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល និងព័ត៌មានសំខាន់ៗរបស់អតិថិជន។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺ ការលេចធ្លាយនេះក៏រួមមានព័ត៌មានកាតឥណទាន (credit card) របស់អតិថិជនផងដែរ។

ឧប្បត្តិហេតុនេះកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ដោយមានការសហការជាមួយនឹងក្រុមហ៊ុនជំនាញ បន្ថែមពីលើ វិធីសាស្រ្តមួយចំនួនទៀតដែលនឹងត្រូវអនុវត្តដើម្បីជៀសវាងឧប្បត្តិហេតុស្រដៀងគ្នានេះ កើតមានឡើងទៀត។ ក្រុមហ៊ុនអាកាសចរណ៍បានកត់សម្គាល់ឃើញថា នៅពេលដែលឧប្បត្តិហេតុ កំពុងតែកើតឡើង ប្រព័ន្ធរបស់ក្រុមហ៊ុនអត់មានប៉ះពាល់អ្វីទេ៖ “សម្រាប់ការការពារជាបឋម យើងបាន ស្នើឱ្យអ្នកដំណើរទាក់ទងទៅកាន់ធនាគាររបស់ពួកគេ ឬអ្នកផ្តល់កាតឥណទាន និងសូមស្តាប់ការ ណែនាំពីធនាគារ ថែមទាំងធ្វើការផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស”។

ក្រុមហ៊ុនអាកាសចរណ៍ក៏បានផ្តល់អនុសាសទៅកាន់អ្នកប្រើប្រាស់ដែលរងការវាយប្រហារឱ្យទាក់ទង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីរកឃើញសញ្ញាណាមួយដែលទាក់ទងនឹងសកម្មភាពហេគ ជាពិសេសពាក់ព័ន្ធនឹងគណនីធនាគាររបស់ពួកគេ។

ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ជួនគ្នាជាមួយនឹងការបង្ហោះរបស់ហេគឃ័រនៃ ក្រុមមេរោគ LockBit ransomware ដែលបានថ្លែងថាខ្លួនបានទាញយកព័ត៌មានពីក្រុមហ៊ុន អាកាសចរណ៍ប្រហែល 103GB ដូច្នេះឧប្បត្តិហេតុនេះអាចជាប់ពាក់ព័ន្ធនឹងការចម្លងនៃមេរោគនេះ។

ហេគឃ័រថ្លែងថា ព័ត៌មានដែលត្រូវបានសម្របសម្រួលនឹងត្រូវបង្ហាញនៅថ្ងៃទី៣១ ខែសីហា ទោះបីជា LockBit មិនបាននិយាយអ្វីក៏ដោយ។ កាលពីពីរបីសប្តាហ៍មុន អ្នកប្រតិបត្តិមេរោគ ransomware បាន គំរាមថានឹងបង្ហាញព័ត៌មានសំខាន់រាប់ពាន់ពីក្រុមហ៊ុនបច្ចេកវិទ្យា Accenture ក៏ដោយ តែហេគឃ័រមិន បានបញ្ចេញព័ត៌មានទាំងនោះទេ។

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here