Apple សម្រេចពន្យាគម្រោងស្គេនរូបភាពគេងប្រវញ្ចលើកុមារ បន្ទាប់ពីអតិថិជនមានប្រតិកម្ម

0

Apple បានផ្អាកគម្រោងដ៏ជម្រួងជម្រាស់មួយ ដែលទាក់ទងនឹងការត្រួតពិនិត្យឧបករណ៍អ្នកប្រើប្រាស់ ដើម្បីកាត់បន្ថយបញ្ហានៃការរំលោភបំពានលើកុមារ (child sexual abuse material (CSAM)) បន្ទាប់ពី មានការបារម្ភថា ការងារនេះអាចត្រូវភ្ជាប់ការឃ្លាំមើល នឹងធ្វើឱ្យប៉ះពាល់ដល់ឯកជនភាពអ្នកប្រើ។

អ្នកផលិតទូរស័ព្ទ iPhone បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា៖ “ផ្អែក លើប្រតិកម្មពីអតិថិជន ក្រុមតស៊ូមតិ អ្នកស្រាវជ្រាវ និងអ្នកដទៃទៀត យើងបានសម្រេចចិត្ត ពន្យាពេលដើម្បីប្រមូលយកធាតុចូល និងធ្វើការអភិវឌ្ឍមុនពេលបញ្ចេញលក្ខណៈពិសេសសម្រាប់ ការពារសុវត្ថិភាពកុមារ”។

ការប្រកាសនេះ ទោះបីក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ពីប្រភេទនៃធាតុចូលដែលខ្លួននឹងប្រមូលនោះ ក៏ដោយ ក្រុមហ៊ុនមានបំណងអភិវឌ្ឍគម្រោងយ៉ាងប្រយ័ត្នប្រយែង និងមានចេទនាអនុវត្តប្រព័ន្ធដើម្បី កាត់បន្ថយផលប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាព នៅពេលដែលក្រុមហ៊ុនដាក់ចេញគម្រោង។

ការផ្លាស់ប្តូរនេះ ក្រុមហ៊ុនមានគម្រោងនឹងដាក់បញ្ចូលទៅក្នុង iOS15 and MacOS Monterey នៅចុង ឆ្នាំនេះដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក។

នៅខែសីហា ក្រុមហ៊ុនបានផ្តល់លក្ខណៈពិសេសថ្មីមួយចំនួនក្នុងបំណងជួយកាត់បន្ថយបញ្ហា CSAM នៅលើ platform របស់ខ្លួនរួមមាន បណ្ណាល័យស្គេនរូបថត iCloud របស់អ្នកប្រើប្រាស់ ដែលមានក្នុង មាតិកាខុសច្បាប់, option ទំនាក់ទំនងសុវត្ថិភាពនៅក្នុងកម្មវិធីផ្ញើសារ ដើម្បីព្រមានក្មេងៗ និង មាតាបិតានៅពេលទទួលបានរូបថតអាសអាភាស និងពង្រីកការណែនាំបន្ថែមនៅក្នុង Siri and Search នៅពេលអ្នកប្រើព្យាយាមស្វែងរករឿងរាវដែលទាក់ទងនឹង CSAM។

បច្ចេកទេស NeuralHash សាកសមនឹងយកមកប្រើដើម្បីផ្គូរផ្គងរូបថតនៅលើទូរស័ព្ទ iPhone, iPad, and Macs របស់អ្នកប្រើប្រាស់ នៅមុនពេលដែលពួកគេបង្ហោះចូលទៅ iCloud Photos ដែល database ស្គាល់ថាជារូបភាពអាសអាភាសរបស់ក្មេងៗ ដែលត្រូវបានការពារដោយ National Center for Missing and Exploited Children (NCMEC)។ គណនី iCloud ដែលឆ្លងកាត់កម្រិតកំណត់ចំនួន ៣០ ដែលត្រូវគ្នានឹងការត្រួតពិនិត្យថាបានមើល (review) នោះ profiles របស់ពួកគេនឹងត្រូវបិទ (disabled) រួចរាយការណ៍ទៅកាន់ផ្នែកអនុវត្តន៍ច្បាប់។

វិធីសាស្រ្តនេះមានចេទនាប្រឆាំងនឹងការសម្របសម្រួលរវាងការការពារសិទ្ធិឯកជន និងបំពេញតាម តម្រូវការរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងភេរវករ និងរូបថតអាសអាភាសក្មេងៗ និង បន្ថែមការផ្តល់ជូននូវដំណោះស្រាយដែលហៅថា “going dark” ដើម្បីជៀសវាងការទាញយក ប្រយោជន៍ពីការអ៊ីនគ្រីប ដើម្បីបិទបាំងសកម្មភាពអាក្រក់របស់ពួកគេ។

ទោះបីយ៉ាងណា សំណើរនេះត្រូវបានរាំងស្ទះដោយសារតែមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ Electronic Frontier Foundation (EFF) អំពាវឱ្យក្រុមហ៊ុនបង្កើតប្រព័ន្ធឃ្លាំមើលដោយបន្ថែម៖ “ឯកសារយ៉ាងល្អិតល្អន់ ការគិតយ៉ាងប្រយ័ត្នប្រយែង និងបង្រួមវិសាលភាព”។

ប្រភពព័ត៌មាន៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

    

LEAVE A REPLY

Please enter your comment!
Please enter your name here