រដ្ឋាភិបាល បានបង្ហើបប្រាប់ពីឧប្បត្តិហេតុលើអតិថិជន ដែលស្នើសុំទិដ្ឋាការបារាំង

0

នៅក្នុងសេចក្តីថ្លែងការណ៍អន្តរក្រសួង រវាងក្រសួងការបរទេស និងក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ ពីឧប្បត្តិហេតុដែលបណ្តាលឱ្យលេចចេញទិន្នន័យអតិថិជនប្រមាណ ៩ពាន់នាក់ដែលស្នើសុំទិដ្ឋាការ ការងារ និងទេសចរណ៍តាមរយៈគេហទំព័រទិដ្ឋាការបារាំង។ រដ្ឋាភិបាលបានថ្លែងថា ការវាយប្រហារ នេះមានបំណងប្រឆាំងនឹងគេហទំព័រដែលទទួលការស្នើសុំប្រចាំខែជិត ១,៥លាននាក់។

រដ្ឋាភិបាលបារាំងថា ឧប្បត្តិហេតុនេះ “ត្រូវបានបញ្ចប់ភ្លាមៗ” ទោះបីហេគឃ័របានទាញយកទិន្នន័យ អតិថិជនរាប់រយនាក់រួមមាន ឈ្មោះ លេខលិខិតឆ្លងដែន និងថ្ងៃខែឆ្នាំកំណើត ក៏ដោយ។

ម្យ៉ាងទៀត អ្នកតំណាងក្រសួងការបរទេសបានចង្អុលបង្ហាញថា នាពេលថ្មីៗនេះ ក្រសួងមិនអាច បញ្ចេញព័ត៌មានលម្អិតទាក់ទងនឹងឧប្បត្តិហេតុនេះបានទេ ប៉ុន្តែព័ត៌មានដែលបានបង្ហាញនោះមាន ដូចជាសញ្ជាតិរបស់ជនរងគ្រោះផងដែរ។ រឿងសំខាន់នោះគឺថា ព័ត៌មានរបស់អតិថិជនដែលត្រូវបាន បង្ហាញរួមមាន៖ ឈ្មោះ និង ព័ត៌មានទំនាក់ទំនង។

ចំពោះហានិភ័យនេះ គួរកត់សម្គាល់ឃើញថា ព័ត៌មានអាចត្រូវបានប្រើប្រាស់ក្នុងបំណងមិនល្អ តែការ យកទៅប្រើប្រាស់នោះនៅមានកម្រិតនៅឡើយ ដោយសារតែព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុមិនបាន លេចធ្លាយទេ។

ការិយាល័យរដ្ឋាភិបាលដែលរងផលប៉ះពាល់ គួរបញ្ជាក់ផងដែរថា គ្មានហេគឃ័រណាអាចបង្កើតកម្មវិធី ថ្មី ឬដំណើរការការងាររដ្ឋបាលនោះទេ ឬក្នុងនាមជារដ្ឋាភិបាលបារាំងនោះទេ។

អាជ្ញាធរបារាំងបានទាក់ទងទៅកាន់ជនរងគ្រោះ ដើម្បីចាត់វិធានការសន្តិសុខ និងចូលរួមសហការគ្នា ដើម្បីការពារឧប្បត្តិហេតុដែលអាចកើតមាននាពេលក្រោយទៀត។

ប្រភពព័ត៌មាន៖ ថ្ងៃទី៦  ខែកញ្ញា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here