អ្នកស្រាវជ្រាវសុវត្ថិភាពនៅក្រុមហ៊ុន Avast បានរាយការណ៍ទាក់ទងនឹង Firebase ដែលជា platform មួយបង្កើតឡើងដោយ Google សម្រាប់អភិវឌ្ឍកម្មវិធី web and mobile apps ផងដែរ។ នេះគឺជា platform ដែលសម្របសម្រួលការអភិវឌ្ឍកម្មវិធីដ៏ស្មុគស្មាញ ជាពិសេសសម្រាប់គម្រោងដំណើរការ នៅលើប្រព័ន្ធ Android។
កាលពីខែកក្ដដា ឆ្នាំ២០២១ ក្រុមហ៊ុនបានសន្និដ្ឋានថានៅក្នុងចំណោម ១៨០ពាន់ Firebase instances ត្រូវបានរកឃើញថាយ៉ាងហោចណាស់មាន ១៩ពាន់ មានបញ្ហា (ច្រើនជាង ១០% នៃ instances)។ នៅក្នុងនោះមានការបង្ហាញទិន្នន័យអ្នកប្រើ ដោយសារតែកំហុស ដែលកើតមានដោយអ្នកអភិវឌ្ឍ បានបន្សល់ទុកនូវភាពងាយរងគ្រោះដល់អ្នកប្រើប្រាស់។
ការបង្ហាញទាំងនេះត្រូវបានទាញចេញពី statically and dynamically ពីប្រភពផ្សេងគ្នា ជាចម្បងចេញ ពីកម្មវិធី Android ដែលបានអភិវឌ្ឍនៅលើ Firebase platform។
យោងតាមព័ត៌មានដែលបានបង្ហាញជាសាធារណៈនោះ អ្នកប្រើកម្មវិធីដែលទាក់ទងនឹងគម្រោងទាំង នេះអាចនឹងរងគ្រោះធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ ការអនុវត្តខ្លះត្រូវបានបង្ហាញព័ត៌មានសំខាន់ៗ គ្រប់ប្រភេទរួមមាន៖ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល ទីតាំងលម្អិត និង លេខសម្ងាត់ដែលបង្ហាញជាទម្រង់អត្ថបទធម្មតាទៀត។
គួរបញ្ជាក់ផងដែរថា មានបញ្ហាច្រើនកើតឡើងដោយសារតែអ្នកអភិវឌ្ឍ។ ប្រសិនបើធ្វេសប្រហែស ហើយប្រើ platform នេះ នោះជាការបើកឱកាសឱ្យហេគឃ័រកាន់តែមានភាពងាយស្រួលថែមទៀត។
អ្នកជំនាញនៅ Avast បានបង្ហាញថា បញ្ហាមានវិសាលភាពសំដៅទៅកាន់អ្នកប្រើប្រាស់នៅទូទាំង សកលលោករួមមាន៖ Latin America, the European Union, Russia, and South Asia។ ដោយសារ តែ Firebase database អនុញ្ញាតឱ្យអ្នកប្រើដែលរក្សាទុកព័ត៌មាន ត្រូវបង់ប្រាក់ហានិភ័យ ចំពោះអ្នក ប្រើដែលរងផលប៉ះពាល់។
សម្រាប់ហេតុផលជាក់ស្តែង ការវិភាគនេះចាត់ទុកថាជាគម្រូនៃករណី Firebase instances ដែលមាន ស្រាប់។ ការពិត ក្រុមហ៊ុន Avast ជឿជាក់ថាបញ្ហាអាចកើតមានរហូតដល់ទៅ ១១% នៅគ្រប់គម្រោង នៅលើ platform អភិវឌ្ឍន៍អាចស្រដៀងគ្នា នាពេលបច្ចុប្បន្ននេះ។
អ្នកស្រាវជ្រាវក៏បានធ្វើបទបង្ហាញទៅកាន់ Google ដែលបានសន្យាថានឹងជូនដំណឹងទៅកាន់អ្នក អភិវឌ្ឍដែលរងផលប៉ះពាល់ ជាមួយនឹងអនុសាសដើម្បីដោះស្រាយគោលការណ៍ប្រើប្រាស់ Firebase នាពេលថ្មីៗនេះ។ សំណាងណាស់ ដែលក្រុមហ៊ុនបានបន្ថែមលក្ខណៈសុវត្ថិភាពដើម្បីការពារទិន្នន័យ នៅក្នុង Firebase រួមមានការដាស់តឿនតាមរយៈអ៊ីម៉ែលអំពីកំហុសនៃការគណនាដែលអាចកើតមាន។
ប្រភពព័ត៌មាន៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា