ក្រសួងយុត្តិធម៌អាមេរិក (DoJ) កាលពីថ្ងៃអង្គារបានប្រកាសពីការផាកពិន័យបុគ្គលិកសហគមន៍វៃឆ្លាត និង យោធាក្នុងទឹកប្រាក់ចំនួន ១,៦៨លានដុល្លារ ពីបទល្មើសស៊ីឈ្នួលធ្វើការនៅក្រុមហ៊ុនសន្តិសុខ អ៊ីនធឺណិត ដែលមានមូលដ្ឋាននៅ U.A.E។
ជនល្មើសទាំងបី Marc Baier អាយុ ៤៩ឆ្នាំ Ryan Adams អាយុ ៣៤ឆ្នាំ និង Daniel Gericke អាយុ ៤០ ឆ្នាំ ជាប់ចោទពីបទ៖ “មានចេតនាផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស” ផ្តល់សេវាការពារដល់បុគ្គល និង អង្គភាពនៅក្នុងប្រទេសជាងបីឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ រួមមានការងារចារកម្មដែល វាយប្រហារលើឧបករណ៍ចល័ត។
“ជនល្មើសធ្វើការជាអ្នកគ្រប់គ្រងនៅ United Arab Emirates (U.A.E) ដែលមានមូលដ្ឋាននៅ (U.A.E CO) ផ្នែកផ្គត់ផ្គង់ និងគេងប្រវ័ញ្ចលើផ្នែក network (CNE) (ឧទាហរណ៍៖ ការហេគ) ដើម្បីទាញយក ប្រយោជន៍ពីរដ្ឋាភិបាល U.A.E” បើយោងតាមសំដីនៅក្នុងសេចក្តីថ្លែងការណ៍របស់ DoJ។
ទោះបីជនល្មើសបានទទួលព័ត៌មានជាច្រើនដងពីការប្រព្រឹត្តរបស់ខ្លួននៅ U.A.E CO ក៏ដោយ ក្រោម បទបញ្ជាចរាចរណ៍អន្តរជាតិនៅក្នុងកងទ័ព (ITAR) ស្តីពីសេវាការពារ ដែលតម្រូវឱ្យមានអាជ្ញាបណ្ណពី នាយកដ្ឋានត្រួតពិនិត្យពាណិជ្ជកម្ម (DDTC) ប៉ុន្តែជនល្មើសបានផ្តល់សេវាដោយគ្មានអាជ្ញាបណ្ណ។
ក្រៅពីជាប់ចោទពីបទល្មើសនឹងច្បាប់ការនាំចេញរបស់អាមេរិកហើយ ជនល្មើសនៅលួចបន្លំកុំព្យូទ័រ និងចូលប្រើឧបករណ៍ខុសច្បាប់ ដើម្បីត្រួតពិនិត្យការគេងប្រវ័ញ្ច “zero-click” ដែលអាចប្រមូលព័ត៌មាន សម្ងាត់ខុសច្បាប់ពីគណនីអនឡាញរបស់ក្រុមហ៊ុនអាមេរិក និងប្រើទូរស័ព្ទដោយគ្មានការអនុញ្ញាតនៅ ទូទាំងប្រទេស។
យោងតាមឯកសារតុលាការបានឱ្យដឹងថា Baier, Adams និង Gericke បានបង្កើត អនុវត្ត និងប្រើ Karma ក្នុងគោលបំណងប្រមូលយកព័ត៌មានពីក្រុមហ៊ុនអាមេរិកដែលមិនបានបញ្ចេញឈ្មោះមួយ ដែលហេគឃ័រអាចប្រើ zero-click ចូលដំណើរការពីចម្ងាយលើឧបករណ៍ Apple។
បើយោងតាមជំនួយការលោក Bryan Vorndran ផ្នែកបច្ចេកវិទ្យារបស់ FBI បានឱ្យដឹងថា៖ “FBI នឹងធ្វើការស៊ើបអង្កេតទាំងឯកជន និងក្រុមហ៊ុនដែលទទួលផលប្រយោជន៍ពីសកម្មភាពឧក្រឹដ្ឋកម្ម ខុសច្បាប់នេះ”។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា