ឥឡូវនេះ អ្នកអាចចូលប្រើគណនី Microsoft ដោយមិនចាំបាច់មានលេខសម្ងាត់ទៀតទេ

0

Microsoft បានប្រកាសកាលពីថ្ងៃពុធថាបានបង្កើត mechanism ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំណើរ ការគណនីរបស់ពួកគេដោយមិនត្រូវការលេខសម្ងាត់ ជាមួយនឹង Microsoft Authenticator, Window Hello, a security key, ឬកូដបញ្ជាក់ផ្ញើតាមរយៈ SMS ឬអ៊ីម៉ែល។

ការផ្លាស់ប្តូរនេះ សង្ឃឹមថានឹងត្រូវបានដាក់ចេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

បើយោងតាមសំដីរបស់ Vasu Jakkal ដែលជាអនុប្រធានក្រុមហ៊ុន Microsoft ដើម្បីសុវត្ថិភាព អនុលោមភាព និងអត្តសញ្ញាណបានឱ្យដឹងថា៖ “លើកលែងតែលេខសម្ងាត់ដែលបង្កើតឡើងដោយ ស្វ័យប្រវត្តិទើបមិនអាចចាំបាន យើងបង្កើតលេខសម្ងាត់ដោយខ្លួនយើង”។ “ប៉ុន្តែ ដោយសារភាព ងាយរងគ្រោះនៃលេខសម្ងាត់ តម្រូវឱ្យមានលេខសម្ងាត់កាន់តែស្មុគស្មាញឡើងនៅពេលថ្មីៗនេះ រួមមានសញ្ញាចម្រុះ លេខ អក្សរតូច ឬអក្សរធំ (case sensitivity) និងមិនត្រូវដូចនឹងលេខសម្ងាត់មុន ទេ”។

Jakkal បានបន្ថែមថា៖ “លេខសម្ងាត់ពិបាកនឹងបង្កើត ចងចាំ និងរៀបចំគ្រប់គ្រងលើគណនីទាំងអស់”

ជាច្រើនឆ្នាំមកនេះ លេខសម្ងាត់ទន់ខ្សោយត្រូវបានបង្កើតឡើងខណៈពេលដែលនេះគឺជាចំណុចមួយ ដ៏សំខាន់នៃការវាយប្រហារពីសហគ្រាសមួយទៅកាន់គណនីអតិថិជន ដូច្នេះ Microsoft ថ្លែងថា មានលេខសម្ងាត់ចំនួន ៥៧៩ ត្រូវបានវាយប្រហារនៅក្នុងរយៈពេល១វិនាទី ឬក៏ ១៨ពាន់លានជារៀង រាល់ឆ្នាំ។

ស្ថានភាពនេះដូចជាមិនល្អទេ ដោយសារត្រូវការបង្កើតលេខសម្ងាត់ដែលមិនត្រឹមតែមានសុវត្ថិភាព ប៉ុណ្ណោះទេ ថែមទាំងងាយស្រួលចងចាំទៀតផង ដែលជាមូលហេតុបណ្តាលឱ្យអ្នកប្រើប្រាស់ចូលចិត្ត ប្រើលេខសម្ងាត់ដដែលសម្រាប់គណនីផ្សេងទៀត ឬក៏ប្រើលេខសម្ងាត់ដែលងាយស្រួលទាយ ដែល ចុងក្រោយធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

គំនិតនៃការបង្កើតលេខសម្ងាត់ដែលស្មុគស្មាញសម្រាប់ហេគឃ័រដូចជាអ្នកប្រើគួរតែបញ្ចូលគ្នារវាង លេខទូរស័ព្ទ និងព័ត៌មានផ្ទាល់ខ្លួន។

អតិថិជនអាចប្រើលក្ខណៈពិសេសថ្មីដើម្បីចូលប្រើសេវា Microsoft 365, Teams, Outlook, OneDrive, and Family Safety ប៉ុន្តែបន្ទាប់ពីមានភ្ជាប់គណនីផ្ទាល់ខ្លួនរបស់ពួកគេជាមួយកម្មវិធីផ្ទៀងផ្ទាត់ (authenticator app) ដូចជា Microsoft Authenticator និងបើក “Passwordless Account” ដែលកំណត់ នៅក្នុង setting under Advanced Security Options> Additional Security Options។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here