ប្រទេស Lithuania បានបញ្ចុះបញ្ចូលឱ្យប្រជាជនខ្លួនឈប់ប្រើទូរស័ព្ទចិន

0

ក្រសួងការពារជាតិ Lithuania បានព្រមានថា៖ អតិថិជនគួរតែឈប់ប្រើប្រាស់ទូរស័ព្ទដៃចិន។

នៅក្នុងរបាយការណ៍ចេញដោយមជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតជាតិ ដែលបានធ្វើតេស្តសាកល្បង ទូរស័ព្ទដៃ 5G ចេញពីរោងចក្រចិន។ វាបានថ្លែងថា ទូរស័ព្ទដៃមួយរបស់ Xiaomi បានបំពាក់ឧបករណ៍ តាមដាន (censorship tools) នៅពេលដែលទូរស័ព្ទដៃ Huawei ផ្សេងមានកំហុសផ្នែកសុវត្ថិភាព។

Huawei បានថ្លែងថាគ្មានទិន្នន័យអ្នកប្រើម្នាក់ណាត្រូវបានផ្ញើចេញទៅខាងក្រៅទេ រីឯ Xiaomi បាន ថ្លែងថាខ្លួនមិនបានប្រើសញ្ញាចាប់ទំនាក់ទំនងទេ។

ថ្លែងចេញពីឧបនាយករដ្ឋមន្រ្តីការពារជាតិ Margiris Abukevicius ៖ “យើងបានផ្តល់អនុសាសន៍មិន ឱ្យទិញទូរស័ព្ទដៃចិនទៀតទេ ហើយត្រូវឈប់ប្រើទូរស័ព្ទដៃចិនដែលកំពុងតែមាននេះភ្លាម”។

ការហាមឃាត់ (Censorship) Xiaomi’s flagship Mi 10T 5G phone ត្រូវបានរកឃើញថាកម្មវិធីរបស់វាអាចរកឃើញ និងចាប់សញ្ញា រួមមាន “Free Tibet”, “Long live Taiwan independence” or “democracy movement” បើយោងតាម របាយការណ៍។

របាយការណ៍បានបញ្ជាក់ថាជាង ៤៤៩ លក្ខខណ្ឌដែលត្រូវបានចាប់សញ្ញាដោយកម្មវិធីប្រព័ន្ធទូរស័ព្ទ Xiaomi រួមមាន default internet browser ផងដែរ។

នៅអ៊ឺរ៉ុប សមត្ថភាពនេះត្រូវបានបិទនៅលើម៉ូដែលទាំងនេះ ប៉ុន្តែនៅក្នុងរបាយការណ៍បានបដិសេដថា វាអាចត្រូវបានដំណើរការគ្រប់ពេលវេលា។

“ឧបករណ៍ Xiaomi មិនចាប់សញ្ញាពីអ្នកប្រើទេ” បើយោងតាមអ្នកនាំពាក្យបានប្រាប់ទៅ BBC។ “Xiaomi មិនដែលបានធ្វើ ហើយនឹងមិនរឹតបន្តឹង ឬក៏បិទលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកប្រើទូរស័ព្ទរបស់ ពួកយើងឡើង ដូចជា ការស្រាវជ្រាវ ការហៅទូរស័ព្ទ, web browsing or កម្មវិធីទំនាក់ទំនងជនទីបី”។

តាមរយៈការស្រាវជ្រាវក៏បានរកឃើញថាឧបករណ៍ Xiaomi បានបញ្ជូនទិន្នន័យអ្នកប្រើទៅកាន់ម៉ាស៊ីន មេនៅសិង្ហបូរី។

មជ្ឈមណ្ឌលក៏បានថ្លែងថា៖ “នេះជារឿងដ៏សំខាន់មិនត្រឹមតែចំពោះប្រទេស Lithuania ប៉ុន្តែក៏ចាំបាច់ សម្រាប់ប្រទេសផ្សេងទៀតដែលប្រើឧបករណ៍ Xiaomi ផងដែរ”។

ក្រុមហ៊ុនផលិតទូរស័ព្ទទទួលបានប្រជាប្រិយជាមួយនឹងប្រាក់ចំណូលកើនឡើង ៦៤% នៅក្នុងត្រីមាស ទី២ បើប្រៀបធៀបទៅនឹងដើមឆ្នាំនេះ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here