គម្រោងបង្កើតការពិសោធន៍ “Instagram experience” សម្រាប់ក្មេងក្រោមអាយុ ១៣ឆ្នាំ ដែលមាន ឈ្មោះហៅថា Instagram Kids ត្រូវបានបញ្ឈប់។
Facebook បានចំណាយពេលស្តាប់ “អាណាព្យាបាល អ្នកជំនាញ អ្នកធ្វើនយោបាយ និងអ្នកច្បាប់” បើយោងតាមសំដីថ្នាក់ដឹកនាំរបស់ Instagram។
វាកើតឡើងបន្ទាប់ពីមានការលេចធ្លាយការស្រាវជ្រាវផ្ទៃក្នុង the Wall Street Journal (WSJ) បាន បង្ហាញថា Instagram គឺ “ធ្វើឱ្យប៉ះពាល់ដល់យុវតី”។
ប៉ុន្តែនៅក្នុងការបង្ហោះនាពេលថ្មីៗ ថ្នាក់ដឹកនាំស្រាវជ្រាវ Facebook, Pratiti Raychoudhury បានថ្លែង ថានេះគឺជាការចោទប្រកាន់ “ដែលមិនត្រឹមត្រូវ”។
Instagram តម្រូវឱ្យអ្នកប្រើ យ៉ាងហោចណាស់មានអាយុ ១៣ឆ្នាំ ទើបអាចបង្កើតគណនីបាន ប៉ុន្តែ ជាក់ស្តែងក្មេងៗក្រោមអាយុនេះបានប្រើ platform នេះរួចទៅហើយ។
ក្រុមហ៊ុនបានប្រាប់ BBC News ថា Instagram Kids គឺជា “ដំណោះស្រាយមួយចំពោះក្មេងៗដែល កុហកអាយុរបស់ពួកគេដើម្បីប្រើប្រាស់កម្មវិធីនេះ” និងអាចឱ្យក្មេងៗភ្ជាប់ទំនាក់ទំនងទៅកាន់គ្រួសារ និងមិត្តភក្តិថែមទៀត “នៅក្នុងអាយុសមស្រប”។
ប៉ុន្តែកាលពីខែមេសា មានសំបុត្រចេញពី Commercial-free Childhood ដែលចុះហត្ថលេខាដោយ ៩៩ ក្រុម និងបុគ្គល ស្នើថា “មានបញ្ហារូបភាព” platform មានគ្រោះថ្នាក់សម្រាប់សុខភាព និងឯកជនភាព របស់ក្មេងៗ និងស្នើសុំឱ្យលុបគម្រោងនេះចោល។
ឧបករណ៍ត្រួតពិនិត្យ (Supervision tools)៖
នៅក្នុងការបង្ហោះថ្មី (new blog post) លោក Mosseri បានថ្លែងថាគាត់ជឿថាវាជារឿងល្អចំពោះការ បង្កើត Instagram សម្រាប់ក្មេងចាប់ពីអាយុ ១០-១២ឆ្នាំ ជាជាង “ការប្រើកម្មវិធីដែលបញ្ជាក់ពីអាយុ ក្មេងដើម្បីទទួលបាន ID”។ គាត់ថ្លែងថា៖ ”ការពិត ក្មេងៗបានចូលប្រើកម្មវិធីនៅលើអនឡាញរួចទៅ ហើយ”។
ខណៈដែលគម្រោងនេះត្រូវបានបញ្ឈប់ Instagram នឹងពង្រីកការងាររបស់ខ្លួននៅលើគម្រោងថ្មីដែល ជាឧបករណ៍ត្រួតពិនិត្យរបស់អាណាព្យាបាល ដើម្បីគ្រប់គ្រងលើក្មេងដែលមានអាយុចាប់ពី ១៣-១៩ ឆ្នាំនៅលើ Instagram។
គួរតែប្រកាសនៅប៉ុន្មានខែខាងមុខនេះ បើយោងតាមការសរសេររបស់លោក Mosseri ។
គាត់បានច្រានចោលលើការបកស្រាយរបស់ WSJ អំពីការលេចធ្លាយការស្រាវជ្រាវ។
នៅឆ្នាំ២០២១ យុវនារីត្រូវបានសួរសំណួរនៅពេលពួកគេមានអារម្មណ៍មិនល្អចំពោះរូបរាងរបស់ ពួកគេ។ ប៉ុន្តែ Facebook បានថ្លែងថា៖
- ការសម្ភាសពីយុវតី ៤០នាក់ប៉ុណ្ណោះ
- ត្រូវបានផ្តោតលើចំណុចអវិជ្ជមានរបស់ Instagram ដើម្បីជួយជម្រុញការអភិវឌ្ឍក្រុមហ៊ុន
- ការបង្ហាញរួបកាយយុវតី គឺជាបញ្ហាមួយដែល Instagram បានធ្វើឱ្យមានបញ្ហាដល់ក្មេងស្រី
ក្រៅពីនេះ នៅមានបញ្ហានៃការញាំ ភាពឯកា ភាពភ័យខ្លាច និងក្រៀមក្រំ៖ “យុវតីដែលជួបបញ្ហាទាំង នេះទំនងជានិយាយថា Instagram បានជួយធ្វើឱ្យបញ្ហានេះល្អប្រសើរឡើង”។
លោកស្រី Raychoudhury បានសរសេរថា៖ “ការស្រាវជ្រាវបានបង្ហាញថា យុវជនជាច្រើនបានប្រើ Instagram ដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួប”។
ប្រធានផ្នែកសុវត្ថិភាព Facebook លោក Antigone Davis នឹងបកស្រាយរាល់ចម្ងល់នៅ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក នាពេលខាងមុខអំពីរបាយការណ៍ WSJ និងគម្រោង Instagram Kids។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា