មានការរកឃើញថ្មី ពាក់ព័ន្ធនឹងយុទ្ធនាការវាយប្រហារទូរស័ព្ទ ដែលធ្វើឱ្យប៉ះពាល់ទៅដល់អ្នក ប្រើប្រាស់ជាង ១០លាននាក់ នៅទូរទាំង ៧០ប្រទេស តាមរយៈការប្រើកម្មវិធី Android ដែលបានទិញ សេវាក្នុងតម្លៃ ៤២ដុល្លារ ក្នុងមួយខែដោយមិនដឹងខ្លួន។
Zimperium zLabs បានដាក់ឈ្មោះមេរោគ Trojan ថា “GriftHorse” ។ គ្រោងការណ៍នៃការរកប្រាក់នេះ ត្រូវបានជឿថាចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ម្ល៉េះ ហើយក៏មានជនរងគ្រោះពីប្រទេសអូស្រ្តាលី ប្រេស៊ីល កាណាដា ចិន បារាំង អាឡឺម៉ង់ ឥណ្ឌា រ៉ូស្ស៊ី Saudi Arabia អេស្បាញ អង់គ្លេស និង អាមេរិក។
មិនតិចជាង ២០០ Trojan applications ទេដែលត្រូវបានប្រើនៅក្នុងឧប្បត្តិហេតុនេះ ដែលធ្វើឱ្យវាក្លាយ ជាការបោកបញ្ឆោតមួយដ៏ធំនៅក្នុងឆ្នាំ២០២១។ លើសពីនេះទៀត កម្មវិធីអាក្រក់បានរៀបចំឱ្យមាន ប្រភេទផ្សេងៗចាប់តាំងពី Tools និងការកំសាន្ត ទៅដល់ការធ្វើឯកជនភាវរូបនីយកម្ម របៀបរស់នៅ និង ការណាត់ជួបដ៏មានប្រសិទ្ធភាព ដើម្បីពង្រីកការវាយប្រហារ។ កម្មវិធីមួយនៅក្នុងចំណោមនោះ Handy Translator Pro មានអ្នក downloads រហូតទៅដល់ ៥០០ពាន់នាក់។
អ្នកស្រាវជ្រាវនៅ Zimperium លោក Aazim Yaswant និង Nipun Gupta បានថ្លែងនៅក្នុង របាយការណ៍ថា៖ “ខណៈពេលដែលសេវាបោកបញ្ឆោតអាចទាញយកផលប្រយោជន៍ពីបច្ចេកទេស phishing ឧប្បត្តិហេតុជាសកលនេះត្រូវបានលាក់នៅក្នុងកម្មវិធី Android អាក្រក់ដើរតួជា Trojans ដែលអនុញ្ញាតឱ្យហេគឃ័រអាចគេងចំណេញពីអ្នកប្រើប្រាស់ដោយពង្រីកប្រតិបត្តិការ និងការចម្លង មេរោគ”។
កម្មវិធី Android អាក្រក់ទាំងនេះ មើលទៅដូចជាគ្មានគ្រោះថ្នាក់ទេនៅពេលមើលនៅ store decription និងការស្នើសុំការអនុញ្ញាត ប៉ុន្តែជាការខុសឆ្គងមួយ នៅពេលដែលអ្នកប្រើតម្រូវឱ្យបង់ប្រាក់ជាប្រចាំខែ សម្រាប់សេវា premium ដែលពួកគេបានទិញដោយមិនដឹងខ្លួន។
ដូចជាមេរោគធនាគារ (banking Trojans), GriftHorse មិនបង្ហាញកំហុសនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ទេ ប៉ុន្តែអ្នកប្រើវិស្វករបានទិញសេវាតាមរយៈលេខទូរស័ព្ទ ដើម្បីទទួលសេវាផ្ញើសារ SMS នៅពេលទាញយកកម្មវិធី។
លោក Yaswant and Gupta បានសន្និដ្ឋានថា៖ “GriftHorse Android Trojan បានគេងប្រវ័ញ្ចពីទូរស័ព្ទ ជំនឿចិត្តនៅក្នុងតំបន់ និងផ្តល់ព័ត៌មានមិនពិតដើម្បីបោកអ្នកប្រើឱ្យទាញយកកម្មវិធី និងតំឡើង Android Trojans ក៏ដូចជា ធ្វើឱ្យអ្នកប្រើខកចិត្តនៅពេលទទួលបានសារកុហកថាមិនគិតប្រាក់”៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា