បញ្ញាសិប្បនិម្មិត AI អាចព្យាករណ៍ ២ម៉ោងមុនមេឃភ្លៀង

0

បញ្ញាសិប្បនិម្មិតអាចប្រាប់ពីមេឃភ្លៀងនៅរយៈពេល ២ម៉ោងក្រោយ បើយោងតាមការស្រាវជ្រាវ។

អ្នកវិទ្យាសាស្រ្តនៅ Google-owned London AI lab DeepMind និងសកលវិទ្យាល័យនៃ Exeter សហការជាមួយ the Met Office ដើម្បីបង្កើតប្រព័ន្ធព្យាករណ៍ (nowcasting)។

វិធីសាស្រ្តបុរាណប្រើសមីកាដ៏ស្មុគស្មាញ និងតែងតែព្យាករណ៍រៀងរាល់ចាប់ពី ៦ម៉ោង ទៅ ២សប្តាហ៍ ។ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI អាចធ្វើការទស្សន៍ទាយកាន់តែសុក្រឹដ្ឋ ថែមពីលើការព្យាករណ៍ខ្យល់ព្យុះ និងទឹកជំនន់ថែមទៀត។ ការផ្លាស់ប្តូរអាកាសធាតុ កំពុងតែធ្វើឱ្យមានការពិបាកក្នុងការព្យាករណ៍ ដូចជាភ្លៀងធ្លាក់ខ្លាំង ដែលអ្នកស្រាវជ្រាវជឿជាក់ថានឹងនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងស្លាប់ ប្រជាជនជាច្រើននាក់។

ភាពជាដៃគូ Met Office និងការច្នៃប្រឌិត head Niall Robinson បានថ្លែងថា៖ “អាកាសធាតុកាន់តែ អាក្រក់ ដូចជាបានឆក់យកអាយុជីវិតមនុស្ស ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអាកាសធាតុ”។

ការជួយសង្រ្គោះជីវិតមនុស្ស “Saving lives”
ប្រព័ន្ធបានរៀនពីរបៀបកំណត់ទម្រង់នៃការធ្លាក់ភ្លៀងធម្មតា ដោយប្រើផែនទីរ៉ាដាអង់គ្លេសពីឆ្នាំ ២០១៦-២០១៨ ត្រូវបានសាកល្បងនៅលើផែនទីតាំងពីឆ្នាំ២០១៩ ដោយអ្នកឧតុនិយម ៥០ Met Office ដើម្បីធ្វើឱ្យកាន់តែសុក្រឹដ្ឋរហូតដល់ទៅ ៨៩%។

ការស្រាវជ្រាវ ដែលចេញផ្សាយដោយ journal Nature បានរកឃើញថា៖ “អ្នកឧតុនិយមចូលចិត្តប្រើ បច្ចេកវិទ្យាសិប្បនិម្មិត AI”។

អ្នកវិទ្យាសាស្រ្តនៅ DeepMind លោក Shakir Mohamed បានថ្លែងថា៖ “បច្ចេកវិទ្យាសិប្បនិម្មិត AI គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ហើយអាចព្យាករណ៍បានលឿនតាមរយៈទិន្នន័យដែលមានពីមុន និងកាន់តែសុក្រឹដ្ឋ”។ នេះជាផ្នែកមួយដ៏សំខាន់សម្រាប់កាត់បន្ថយហានិភ័យដែលកើតឡើងពីការ ផ្លាស់ប្តូរអាកាសធាតុនាពេលបច្ចុប្បន្ន ដែលកំពុងតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុនិង អាចជួយសង្រ្គោះអាយុជីវិតមនុស្សបាន។

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here