Facebook បង្កើតមជ្ឈមណ្ឌលឯកជន ដើម្បីបង្រៀនអ្នកប្រើពីការប្រមូលទិន្នន័យ និងឯកជនភាព

0

Mata platform អតីតក្រុមហ៊ុន Facebook កាលពីថ្ងៃសុក្របានប្រកាសបង្កើតមជ្ឈមណ្ឌលឯកជន កណ្តាល (centralized privacy center) ក្នុងបំណងផ្តល់ការអប់រំស្តីអំពីវិធីសាស្រ្តប្រមូលទិន្នន័យ និង ដំណើរការព័ត៌មានផ្ទាល់ខ្លួននៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។

ក្រុមហ៊ុនបច្ចេកវិទ្យាសង្គមបានថ្លែងនៅក្នុងសន្និសីតថា៖ “មជ្ឈមណ្ឌលឯកជនផ្តល់ព័ត៌មានទាក់ទង នឹងប្រធានបទឯកជនភាពទូទៅរួមមាន៖ ការចែករំលែក សុវត្ថិភាព ការប្រមូលទិន្នន័យ ការប្រើប្រាស់ ទិន្នន័យ និងការផ្សាយពាណិជ្ជកម្ម”។

ម៉ូឌុលទី១ គឺសុវត្ថិភាព (security) នឹងផ្តល់ភាពងាយស្រួលដំណើរការ tools ទូទៅដូចជាការកំណត់ សុវត្ថិភាពគណនី (account security settings) និងការផ្ទៀងផ្ទាត់២កត្តា (two-factor authentication)។ ការចែករំលែក (sharing) នឹងផ្តល់នូវភាពច្បាស់លាស់ពីការបង្ហោះដែលអាចមើលឃើញ (post visibility) និងការកំណត់ (settings) ដើម្បីប្រមូលទិន្នន័យ ឬលុបចោលការបង្ហោះ។ ការប្រមូល និង ការប្រើ (collection and use) នឹងជម្រុញល្បឿននៃការប្រមូលទិន្នន័យ Meta និងរៀនពីវិធីសាស្រ្ត និងហេតុផលដែលវាត្រូវបានយកមកប្រើ។ ចុងក្រោយនោះគឺ ការផ្សាយពាណិជ្ជកម្មនឹងផ្តល់ជាការ តុបតែងបន្ថែមអាស្រ័យលើជម្រើសរបស់អ្នកប្រើប្រាស់។

ជម្ឈមណ្ឌលឯកជនបានបំពាក់បន្ថែម tools ជាច្រើនរួចជាស្រេចដែលរួមមាន Privacy Shortcuts and Privacy Checkup ដែលនាំឱ្យអ្នកប្រើប្រាស់អាចកំណត់ឯកជនភាព និងសុវត្ថិភាពនៅលើ platform និងអាចមើល (review) ជម្រើសរបស់ពួកគេ។ ចំណុចពិសេសថ្មីនេះ ក្រុមហ៊ុនសង្ឃឹមថានឹងអាច ជម្រុញល្បឿនស្វែងរកនៅក្នុង Facebook, Instagram, and WhatsApp។

ការសិក្សាទៅលើ interface របស់ Facebook ជាបន្តបន្ទាប់របស់អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Bremen នៅខែមីនា ឆ្នាំ២០២១ បានកត់សម្គាល់ឃើញថា៖ “វិធីសាស្រ្តដែល Facebook គ្រប់គ្រងលើ ការកំណត់ឯកជនភាពជាគម្រូដែលនៅក្នុងភាពមិនច្បាស់លាស់” ហើយបានបន្ថែមទៀតថា “ការកំណត់ភាពឯកជននៅពីក្រោយ interface layers, Facebook ផ្តល់ការ design ស្អាត ប៉ុន្តែផ្តល់នូវ ជម្រើសមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានោះទេ”។

ប្រភពព័ត៌មាន៖​ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here