Facebook និង Google ត្រូវពិន័យជាប្រាក់ ២០០លានដុល្លារ ដោយរដ្ឋាភិបាលបារាំង

0

រដ្ឋាភិបាលបារាំងបានពិន័យ Facebook ជាប្រាក់ចំនួន ៦០លានអ៊ឺរូ និង Google ជាទឹកប្រាក់ចំនួន ១៥០លានអ៊ឺរូ ក្រោយពីការសន្និដ្ឋានថាក្រុមហ៊ុនទាំងពីរបានលាក់បាំងអ្នកប្រើពីលទ្ធភាព rejecting tracking cookies ដែលធ្វើឱ្យអ្នកប្រើមិនអាចប្រើបាន។

អាជ្ញាធរបានបង្ហើបប្រាប់ថា ក្រុមហ៊ុនទាំងពីរបានបង្ហាញយ៉ាងច្បាស់ថាជម្រើស cookies ទាំងអស់ របស់អ្នកប្រើត្រូវបានទទួល ជាងនេះទៅទៀតអ្នកប្រើគ្រាន់តែចុច button តែមួយគត់។ ប៉ុន្តែ ផ្ទុយទៅ វិញ ការបដិសេដ (rejecting cookies) នៅក្នុងភាពមិនច្បាស់លាស់ មិនស្វ័យប្រវត្តិ ព្រមទាំងមាន ដំណើរការមិនល្អថែមទៀត (frustrating procedure) ដែលតម្រូវឱ្យអ្នកប្រើបិទ tracking option ម្តង១ៗ ។

ក្រោយពីមានការស៊ើបអង្កេតដឹកនាំដោយអ្នកប្រើប្រាស់ដែលមិនពេញចិត្តមក អាជ្ញាធរបានលើកឡើង ការសន្និដ្ឋានបីគឺ៖
⦁ ក្រុមហ៊ុនកំណត់ rejecting cookies ថាជាដំណើរការមិនចាំបាច់
⦁ ព្យាយាមបញ្ជៀសអ្នកប្រើពីការអនុវត្ត rejecting cookies
⦁ ក្រុមហ៊ុនទាំង២លើកទឹកចិត្តអ្នកប្រើឱ្យប្រមូលទិន្នន័យផ្ទាល់ខ្លួន

ទាំង Facebook និង Google បានដឹងពីការស៊ើបអង្កេតនេះកាលពី ពីរបីខែមុន ដូច្នេះក្រុមហ៊ុនទាំងពីរ បានប្តេជ្ញាចិត្តធ្វើការផ្លាស់ប្តូរដោយមិនធ្វើឱ្យមានបញ្ហាជាមួយនឹងអាជ្ញាធរបារាំងទៀត។ ទោះបីយ៉ាងណា ជាច្រើនខែក្រោយមកអាជ្ញាធរឃើញថាក្រុមហ៊ុនទាំងនេះមិនមានការផ្លាស់ប្តូរអ្វីគួរឱ្យ កត់សម្គាល់ទេ ទើបពិន័យក្រុមហ៊ុនទាំង២នេះទៅ។

អ្នកតំណាងក្រុមហ៊ុនទាំង២បានលើកឡើងថានឹងប្តេជ្ញាការពារសុវត្ថិភាពអ្នកប្រើប្រាស់ និង ចាត់វិធានការណ៍ចំពោះរឿងនេះដោយប្តឹងបន្តទៅសាលាឧទ្ធរណ៍។

ប្រទេសផ្សេងនៅអ៊ឺរ៉ុបក៏ជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាល អ៊ីតាលី បានពិន័យ Google បន្ទាប់ពីរកឃើញថាក្រុមហ៊ុននេះបានប្រើប្រាស់ user option ដើម្បីប្រមូល បញ្ជូន និងស្វែងរកទិន្នន័យអ្នកប្រើប្រាស់ក្នុងគោលបំណងធ្វើអាជីវកម្ម។

ប្រភពព័ត៌មាន៖​ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here