Apple ផ្តល់បច្ចុប្បន្ន iPhone និង iPad ដើម្បី Patch HomeKit ដោះស្រាយបញ្ហា DoS

0

កាលពីថ្ងៃពុធ Apple បានធ្វើបច្ចុប្បន្នភាព iOS និង iPadOS ដើម្បីដោះស្រាយបញ្ហាជាប់គាំង denial-of-service (DoS) ប៉ះពាល់ដល់ HomeKit smart home ដែលអាចឱ្យហេគឃ័រប្រើមេរោគវាយប្រហារ លើឧបករណ៍គោលដៅ។

អ្នកផលិត iPhone បានថ្លែងនៅក្នុងសន្និសីតស្តីពី iOS និង iPadOS 15.2.1 ថា៖​ ”បញ្ហាជាប់គាំង (resource exhaustion issue)” អាចកើតឡើងនៅពេលដំណើរការ HomeKit អាក្រក់ ដែលមានផ្ទុក មេរោគ។

បញ្ហា “doorLock” ប៉ះពាល់ដល់ HomeKit ដែលជាកម្មវិធី API សម្រាប់ភ្ជាប់ឧបករណ៍ផ្ទះវ័យឆ្លាត ជាមួយនឹងកម្មវិធី iOS។

បញ្ហានេះអាចត្រូវបានរកឃើញដោយហេគឃ័រ ហើយ iPhone និង iPads អាចជួបបញ្ហាដោយការ ផ្លាស់ប្តូរឈ្មោះឧបករណ៍ HomeKit ទៅជាអក្សរដែលមានប្រវែងវែងជាង ៥០០ពាន់ និងបញ្ឆោត ជនរងគ្រោះឱ្យទទួលយក Home អាក្រក់។

ទោះបីជា ក្រុមហ៊ុនព្យាយាមកាត់បន្ថយបញ្ហាដោយផ្តើមជាមួយការកំណត់ប្រវែងឈ្មោះកម្មវិធី ឬក៏ អ្នកប្រើជាអ្នកកំណត់ក៏ដោយ មិនប្រាកដថាអាចការពារការវាយប្រហារពីហេគឃ័រនោះទេ ចំពោះអ្នក ប្រើជំនាន់មុនអាចក្លាយជាជនរងគ្រោះតាមរយៈ phishing email។

ដំណោះស្រាយកើតឡើងបន្ទាប់ពីអ្នកស្រាវជ្រាវ Trevor Spiniolas បានរកឃើញថាបញ្ហានេះជាបញ្ហា មួយធ្ងន់ធ្ងរ។ ជាងនេះទៀត លោកបានបន្ថែមថា៖ “កង្វះតម្លាភាពរបស់ Apple មិនត្រឹមតែធ្វើឱ្យអ្នក ស្រាវជ្រាវធ្វើការមិនបានប្រាក់ខកចិត្តនោះទេ វាក៏ធ្វើឱ្យអ្នកប្រើ Apple រាប់លាននាក់រស់នៅជាមួយនឹង ភាពមិនទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពផងដែរ”។

ប្រភពព័ត៌មាន៖​ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here