Google Chrome ចាប់ផ្តើមរឹតបន្តឹងគេហទំព័រមកពីបណ្តាញ Network ឯកជន ដើម្បីសុវត្ថិភាព

0

Google Chrome បានហាមគេហទំព័រសាធារណៈមិនឱ្យដំណើរការឧបករណ៍កុំព្យូទ័រដោយផ្ទាល់ ដែល នៅក្នុងបណ្តាញ network ឯកជនទេ ដើម្បីការពារសុវត្ថិភាព ជៀសវាងពីការឈ្លានពានតាមរយៈ browser។

ការផ្លាស់ប្តូរនេះត្រូវបានដាក់ចេញចំពោះគម្រោង Chrome 98 និង Chrome 101 នៅប៉ុន្មានខែខាងមុខ តាមរយៈការអនុវត្ត W3C specification ដែលហៅថា private network access (PNA)។

Titousan Rigoudy និង Eiji Kitamura បានថ្លែងថា៖ “Chrome នឹងចាប់ផ្តើមផ្ញើសំណើរ CORS ទៅកាន់បណ្តាញ network ឯកជនដើម្បីសុំប្រភព ដែលស្នើពីម៉ាស៊ីនមេ”។ “ការស្នើសុំនេះនឹងនាំ new header, Access-Control-Request-Private-Network: ពិត, និងឆ្លើយតបត្រលប់មកវិញជាមួយនឹង corresponding header, Access-Control-Allow-Private-Network: ពិត”។

គម្រោងការណ៍នេះនឹងចាប់ផ្តើមជាមួយនឹង Chrome version 101 រាល់គេហទំព័រដែលដំណើរការតាម រយៈអ៊ីនធឺណិតនឹងស្នើសុំការអនុញ្ញាតពី browser មុនពេលអាចដំណើរការបណ្តាញ network បាន។ យើងអាចនិយាយបានថា PNA specification ថ្មីបានបន្ថែមការបែងចែកនៅក្នុង browser តាមរយៈ គេហទំព័រ ដែលគេហទំព័រអាចស្នើសុំ server gated នៅពីក្រោយ local networks ដើម្បីទទួលបាន ការភ្ជាប់ដំណើរការ។

Rigoudy បានបញ្ជាក់កាលពីខែសីហា ឆ្នាំ២០២១ ថា៖ “The specification ក៏បានបន្ថែម Cross-Origin Resource Sharing (CORS) protocol ដូច្នេះគេហទំព័របច្ចុប្បន្នត្រូវតែស្នើសុំសិទ្ធពីម៉ាស៊ីនមេនៅលើ បណ្តាញ network ឯកជនសិន ទើបទទួលបានការអនុញ្ញាតឱ្យផ្ញើសំណើរ” នៅពេលនេះ Google ចាប់ ផ្តើមប្រកាសគម្រោងបដិសេដបណ្តាញ network ឯកជនដែលប្រើគេហទំព័រគ្មានសុវត្ថិភាព។

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here