ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony បានធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុន Microsoft បាន ថ្លែងថាខ្លួនមានគម្រោងទិញក្រុមហ៊ុនហ្គេមដ៏ធំ Activision Blizzard។
ហ្គេមមានតម្លៃដល់ទៅ ៦៨,៧ពាន់លានដុល្លារ ថ្លៃបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដែល Microsoft មានគម្រោងនឹងទិញ។
ហាក់ដូចជាមានតែក្រុមហ៊ុនអាមេរិកជាម្ចាស់ game franchises រួមមាន Call of Duty, Warcraft និង Overwatch។
នេះជាជំហ៊ានបន្ទាប់របស់ Microsoft ហ្គេមម៉ាក Xbox មានគម្រោងប្រកួតប្រជែងជាមួយនឹងហ្គេមម៉ាក PlayStation របស់ Sony។
ក្រោយពី Microsoft បានទិញហ្គេម រយៈពេល១ឆ្នាំក្រោយ ក្រុមហ៊ុនបានទិញក្រុមហ៊ុនហ្គេមផ្សេងទៀត Bethesda ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារ។
ការទិញហ្គេម Activision បានប្រែក្រុមហ៊ុន Microsoft ក្លាយទៅជាក្រុមហ៊ុនហ្គេមធំជាងគេទី៣ បន្ទាន់ពី Tencent and Sony របស់ចិន។
Mocrosoft បានថ្លែងថា ហ្គេម Activision-Blizzard បានជួយក្រុមហ៊ុនអភិវឌ្ឍអាជីវកម្មហ្គេមនៅលើ ទូរស័ព្ទ និង កុំព្យូទ័រ។
នាយកប្រតិបត្តិ Satya Nadella បានថ្លែងថា៖ “យើងកំពុងតែវិនិយោគចូលទៅកាន់លំដាប់ពិភពលោក ដែលនាំឱ្យអ្នកប្រើ និងអ្នកបង្កើតឈានមុខគេ ព្រមជាមួយនឹងសុវត្ថិភាព”។
នៅក្នុងការប្រកួតប្រជែងនៅក្នុងមជ្ឈដ្ឋានអ្នកផ្គត់ផ្គង់ហ្គេម PlayStation 5 របស់ Sony ហាក់ឈរនាំមុខ ហ្គេមម៉ាក Xbox ជំនាន់ទី៤ របស់ Microsoft។
នៅប៉ុន្មានឆ្នាំថ្មីៗនេះ Sony បានពង្រឹងបណ្តាញរបស់ខ្លួននៅក្នុងវិស័យហ្គេមរួមមាន Spider-man franchise។
ភាគហ៊ុនក្រុមហ៊ុន Sony Group បានធ្លាក់ចុះនៅ ១២,៨% កាលពីថ្ងៃពុធ ហើយបានទាញទម្លាក់ Nikkei 225 ធ្លាក់ចុះអស់ ២,៨%។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា