ឧបករណ៍សម្លេងឆ្លាតវ័យ Alexa របស់ Amazon ត្រលប់មកវិញហើយ បន្ទាប់ពីមានបញ្ហា១ព្រឹក

0

អ្នកគាំទ្រផលិតផល Alexa របស់ក្រុមហ៊ុន Amazon បានត្អូញត្អែរថា ឧបករណ៍សំលេងមិនដំណើរការ ទេ កាលពីព្រឹកថ្ងៃសុក្រមុននេះ។

យោងតាមគេហទំព័រ Down Detector បានឱ្យដឹងថា បញ្ហានេះហាក់ដូចជាកើតមាននៅអង់គ្លេស និង នៅអ៊ឺរ៉ុប ដែលមានរយៈពេលប្រហែល១ម៉ោង។

អតិថិជនខ្លះបានបង្ហោះនៅលើបណ្តាញសង្គមថា ពួកគេមិនបានទទួលជំនួញពី Alexa ដូចទម្លាប់ រាល់ព្រឹកនោះទេ។

Amazon បានលើកឡើងថា បញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយ។

ក្រុមហ៊ុនបានថ្លែងថា៖ “ព្រឹកនេះ យើងមានបញ្ហាជាមួយនឹងកង្វះសមត្ថភាពរបស់ Alexa ដែលធ្វើឱ្យ ប៉ះពាល់ដល់អតិថិជន។ ឥឡូវនេះ សេវា Alexa ដំណើរការធម្មតាវិញហើយ”។

គួរបញ្ជាក់ផងដែរថា Alexa គឺជាឧបករណ៍បំពងសម្លេងវ័យឆ្លាតរបស់ Amazon។ វាត្រូវបានរក្សាទុក នៅក្នុង cloud។ អ្នកអាចដំណើរការកម្មវិធីនេះបានគ្រប់ទីកន្លែងដោយគ្រាន់តែភ្ជាប់អ៊ីនធឺណីត។ Alexa បានដាក់លក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១៤។

ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here