Google ជាប់ចោទនៅអាមេរិក ពីបទបោកបញ្ឆោតការកត់ត្រាទីតាំង (location tracking)

0

Google ត្រូវជាប់បណ្តឹងស្តីពីបទបោកប្រាស់រឿងគ្រប់គ្រងទីតាំងអ្នកប្រើប្រាស់ location tracking។

សកម្មភាពនោះសំដៅទៅលើរបាយការណ៍កាលពីឆ្នាំ២០១៨ ស្តីពីការបង្ហាញឱ្យដឹងពីការបិទ (turn off) ការកំណត់ទីតាំង (location-tracking setting) នៅក្នុងកម្មវិធី ប៉ុន្តែកម្មវិធីមិនបានផ្តល់សិទ្ធិគ្រប់គ្រាន់ ដល់អ្នកប្រើដើម្បីបិទ disable the feature ទេ។

វាបានចោទ Google ថាបានប្រើ dark patterns ដែលជាបច្ចេកទេសបន្លំដោយចេទនា។

ប៉ុន្តែ Google បានថ្លែងថារឿងនោះមិនមែនជាការពិតទេ ហើយវាកើតមានយូរណាស់មកហើយ។

ពាក្យបណ្តឹងបានដាក់ទៅស្រុកនៅ Columbia។ ស្រដៀងគ្នាទៅនឹងពាក្យបណ្តឹងមួយទៀតនៅរដ្ឋ Texas, Indiana និង Washington state ដែរ។

ពាក្យបណ្តឹងសំដៅលើការបង្ហាញការបិទប្រវត្តិទីតាំង (revelation turning off location history) នៅពេលប្រើ Google Maps ឬក៏ Search មិនគ្រប់គ្រាន់ ដែលតម្រូវឱ្យមានការកំណត់ផ្សេង។ Web និង App Activity បន្តកត់ត្រាទីតាំង និងទិន្នន័យផ្ទាល់ខ្លួនផ្សេង។

ការសិក្សាជាមួយនឹងអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Princeton បានរកឃើញបញ្ហានៅក្នុង ឧបករណ៍ Android និង Apple ជាង ២ពាន់លានគ្រឿង។

“Google បានពឹងផ្អែក និងបន្តពឹងផ្អែក បោកបញ្ឆោត និងអនុវត្តភាពមិនត្រឹមត្រូវ ដែលធ្វើឱ្យអ្នក ប្រើប្រាស់ជួបបញ្ហាបដិសេដការកត់ត្រាទីតាំង (location tracking) ឬក៏ប្រមូល និងប្រើប្រាស់ទិន្នន័យ អ្នកប្រើប្រាស់” ។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here