Apple ធ្វើបច្ចុប្បន្នភាព iOS និង macOS ដើម្បីដោះស្រាយបញ្ហា 0-Day

0

កាលពីថ្ងៃពុធ Apple បានបញ្ចេញ iOS 15.3 និង macOS Monterey 12.2 ដើម្បីដោះស្រាយបញ្ហា ឯកជនភាពនៅក្នុង Safari ក៏ដូចជាបញ្ហា zero-day ដែលបានរកឃើញថាធ្វើឱ្យប៉ះពាល់ដល់ឧបករណ៍

បញ្ហាពាក់ព័ន្ធនឹងអង្គចងចាំ (memory corruption) នៅក្នុង IOMobileFrameBuffer ដែលប្រើដោយ កម្មវិធីអាក្រក់ ដើម្បីប្រតិបត្តិកូដតាមអំពើចិត្តជាមួយនឹងសិទ្ធពិសេសដ៏សំខាន់។

អ្នកផលិត iPhone បានថ្លែងថា “ខ្លួនបានដឹងពីបញ្ហានៅក្នុងឧបករណ៍របស់ខ្លួន” ហើយបានបន្ថែមថា បញ្ហាកើតមានការជម្រុញសុពលភាពនៃការបញ្ចូល (input validation)។ ក្រុមហ៊ុនមិនបានបង្ហាញ nature of attacks ពីរបៀបដែលវាពង្រីកខ្លួន ឬក៏កំណត់ពីការគំរាមកំហែងនោះទេ។

ជាមួយនឹងបញ្ហាទី៣ របស់ zero-day ដែលបានរកឃើញនៅក្នុង IOMobileFrameBuffer ដែលបាន វាយលុករយៈពេល៦ខែមកហើយ។ កាលពីខែឆ្នូ ឆ្នាំ២០២១ Apple បង្ហាញភាពទន់ខ្សោយចំនួន៤ នៅក្នុង kernel extension ដែលត្រូវបានប្រើដើម្បីគ្រប់គ្រង screen framebuffer។

បញ្ហានោះបានដោះស្រាយដោយ tech giant នាពេលថ្មីៗនេះមានការបង្ហាញពីបញ្ហានៅក្នុង Safari មកពីការអនុវត្តខុសនៃ IndexedDB API ដែលអាចត្រូវបានប្រើដោយគេហទំព័រអាក្រក់ ដើម្បីតាមដាន សកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់នៅក្នុង web browser និងបង្ហាញពីអត្តសញ្ញាណអ្នកប្រើ។

ឥឡូវនេះ អ្នកអាចធ្វើបច្ចុប្បន្នភាពបានជាមួយនឹង iPhone ចាប់ពីជំនាន់ 6s និងជំនាន់ក្រោយ និង macOS ដែលដំណើរការ Big Sur, Catalina, និង Monterey។

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here