Tesla កំពុងតែហៅយានយន្តជាង ៥៤ពាន់គ្រឿងត្រលប់មកវិញដោយសារតែឡាននៅតែបន្តទៅមុខ ទោះបីជាឃើញផ្លាកសញ្ញាចរាចរឱ្យឈប់ក៏ដោយ។
ក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពកម្មវិធី (over-the-air software) ដែលមានមុខងារបញ្ឈប់ (rolling stop) របស់ Full Self-Driving Beta (FSDB)។
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនបានបង្ហោះនៅលើទំព័រ tweet របស់គាត់ថា គ្មានគ្រោះថ្នាក់ អ្វីកើតឡើងទេ ហើយឡានគ្រាន់តែបន្ថយល្បឿនប៉ុណ្ណោះ។
នៅគ្រប់ទីកន្លែងដែលមានផ្លាកសញ្ញាចរាចរឈប់ (stop signs) នៅអាមេរិកខាងត្បូង តម្រូវឱ្យឡាន ឈប់នៅពេលឃើញផ្លាកសញ្ញាឈប់ មុនបន្តដំណើរទៅមុខទៀត។
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរផ្លូវ Highway ជាតិ (NGTSA) បានពោលថា៖ “ការមិនឈប់នៅត្រង់ ផ្លាកសញ្ញាឱ្យឈប់នោះអាចបង្កឱ្យមានគ្រោះថ្នាក់បុកគ្នាកើតមានជាយថាហេតុ”។
នៅក្នុងឯកសារហៅរថយន្តត្រលប់មកវិញនោះ អ្នកផលិតរថយន្តអគ្គិសនីបានកត់សម្គាល់ថាប្រសិនបើ វាស្ថិតនៅក្នុងលក្ខខណ្ឌធម្មតា “តួនាទីឈប់ (rolling stop) បានអនុញ្ញាតឱ្យឡានបើកបរធម្មតាឆ្លងកាត់ ផ្លូវខ្វែងក្នុងល្បឿន ៥,៦ mph ដោយមិនឈប់តាមផ្លូវទេ”។
Tesla បានថ្លែងថា លក្ខខណ្ឌរួមមាន៖
- មុខងារត្រូវតែបើកការកំណត់ FSDB settings
- រថយន្តត្រូវតែបើកបរក្នុងល្បឿន ៥,៦ mph
- មិនពាក់ព័ន្ធនឹងការផ្លាស់ទីរបស់ឡានទេ អ្នកថ្មើរជើង ឬអ្នកជិះកង់ ត្រូវបានការពារនៅជិតផ្លូវបំបែក។
- គ្រប់ផ្លូវ ដែលបម្រុងនឹងចូលទៅកាន់ផ្លូវបំបែកមានល្បឿន ៣០ mph
នៅក្នុងខែមករា Tesla បានជួបជាមួយ NHTSA ដើម្បីពិភាក្សាពីតួនាទីឈប់របស់រថយន្ត ហើយក៏បាន សម្រេចចិត្តហៅឱ្យរថយន្តត្រលប់ចូលរោងចក្រវិញភ្លាមៗ។
លោក Musk បានសរសេរនៅក្នុងបណ្តាញសង្គមថា៖ “គ្មានអ្វីចោទជាបញ្ហាទេ។ ឡាននឹងបង្អង់ល្បឿន ២ mph រួចបន្តដំណើរទៅមុខទៀត នៅពេលដែលវាច្បាស់ថាគ្មានរថយន្ត ឬអ្នកថ្មើរជើងឆ្លងកាត់នៅពី មុខ”។
ព័ត៌មានបានប្រកាសកាលពីខែឆ្នូថា ក្រុមហ៊ុនបានចំណាញ ៤៧៥ពាន់ដុល្លារ ដើម្បីដោះស្រាយបញ្ហា កាមេរាខាងក្រោយ និងខ្លុបខាងក្រោយ។
ប្រភពព័ត៌មាន៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា