កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសពីការលួចចូលរបស់ហេគឃ័ររ៉ូស្ស៊ី ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល បានធ្វើការវាយប្រហារទៅលើវិស័យថាមពល និងវិស័យផ្សេងទៀតរបស់អាមេរិក តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
រដ្ឋាភិបាលអាមេរិកបានថ្លែងថា៖ “សហព័ន្ធសេវាសុវត្ថិភាព បានលួចចូលទៅកាន់បណ្តាញវិស័យថាមពលអន្តរជាតិអាមេរិក រួចបានដាក់ពង្រាយមេរោគទៅក្នុងអង្គភាព ICS និងប្រមូល ព្រមទាំងច្រោះយកទិន្នន័យរបស់សហគ្រាស ICS”។
លើសពីនេះទៀត ក្រសួងយុត្តិធម៌បានចោទប្រកាន់បុគ្គលិករដ្ឋាភិបាលរ៉ូស្ស៊ីចំនួន ៤នាក់ ដែល ៣នាក់ជាមន្រ្តីផ្នែកសុវត្ថិភាពសហព័ន្ធរ៉ូស្ស៊ី និង ១នាក់ទៀតជាអ្នកសរសេរកម្មវិធី (programmer) នៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តគីមីវិទ្យា និងមេកានិច (TsNIIKhM) ហើយពួកគេបានវាយប្រហារទៅលើ រោងចក្រចម្រាញ់ប្រេង រោងចក្រនុយក្លេអ៊ែ និងក្រុមហ៊ុនថាមពល។
ក្រុមហ៊ុនថាមពលសកលមួយនេះបានថ្លែងថា រយះពេលជាង៧ឆ្នាំមកនេះ ក្រុមហ៊ុនទទួលរងការវាយប្រហារពិសារ spear-phishing emails ការធ្វើបច្ចុប្បន្នភាពមេរោគ trojanized និង ចូលទៅកាន់គេហទំព័របោកបញ្ឆោត (aka watering holes) និងប្រព័ន្ធត្រូវបានសម្របសម្រួលពីមេរោគ Havex ថែមទៀត។
បើយោងតាមប្រសាសន៍របស់ក្រសួងថាមពល (DOE) ភ្នាក់ងារសុវត្ថិភាព (CISA) និងភ្នាក់ងារ (FBI) បានឱ្យដឹងថា៖ “TRITON ត្រូវបានបង្កើតឡើងដើម្បីវាយប្រហារទៅលើប្រព័ន្ធសុវត្ថិភាព របស់ Schneider Electric ព្រមជាមួយនឹងសមត្ថភាពរំខានដល់ប្រព័ន្ធនោះថែមទៀត”។
ប្រភព៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា