យោងតាមសារព័ត៌មាន The Times បានឱ្យដឹងថា ហេគឃ័រចិនចាប់ផ្តើមវាយប្រហារលើគេហទំព័រអ៊ុយក្រែនកាលពីថ្ងៃទី២៣ ខែកុម្ភៈ។
នេះជាមូលហេតុដែលនាំឱ្យចិនដឹងពីគម្រោងរបស់រ៉ូស្ស៊ី និងមានបំណងគាំទ្ររ៉ូស្ស៊ី។
រដ្ឋាភិបាល និងស្ថាប័នពាណិជ្ជកម្មអ៊ុយក្រែន បានថ្លែងថាខ្លួនរងការវាយប្រហារពីហេគឃ័រ រួមទាំងអង្គភាពថាមពលនុយក្លេអ៊ែផងដែរ។
វាមិនច្បាស់ពីសកម្មភាពដែលកំពុងតែស៊ើបអង្កេតលើការវាយប្រហារអនឡាញ និង តើគេហទំព័រប៉ុន្មានដែលត្រូវបានសម្របសម្រួលនោះទេ។
ប៉ុន្តែគោលបំណងនៃការវាយប្រហារមើលទៅហាក់ដូចជាចង់លួចព័ត៌មានសម្ងាត់ ជាជាងការបំផ្លាញប្រព័ន្ធប្រតិបត្តិការ មិនដូចអ្វីដែលរ៉ូស្ស៊ីត្រូវបានគេចោទនោះទេ។
បើយោងតាមឯកសារស៊ើបអង្កេត សារព័ត៌មាន The Times បានសន្មតថា សេវាសុវត្ថិភាពអ៊ុយក្រែន បានបដិសេដថាពួកគេបានគ្រប់គ្រងលើអ្វីៗទាំងអស់បានល្អ ហើយបានបន្ថែមថាវាហាក់ដូចជាមានការភាន់ច្រលំទៅវិញ។
អ្នកវិភាគខ្លះមានការព្រួយបារម្ភអំពីការប្រឆាំងពីទីក្រុងប៉េកាំង។
កាលពីថ្ងៃច័ន្ទ រដ្ឋទូតចិនប្រចាំនៅអង់គ្លេសបានបដិសេដនៅក្នុងសារព័ត៌មាន The Times ហើយបាន៖ “បកស្រាយដោយគ្មានការទទួលខុសត្រូវ ដែលមិនគួរឱ្យជឿទាល់តែសោះ”។
បើនិយាយពីគោលដៅរបស់រ៉ូស្ស៊ី៖ មន្រ្តីលោកខាងលិចជឿថារឿងនេះកាន់តែស្មុគស្មាញ។ ពួកគេថ្លែងថា ហេគឃ័រចិនងាកទៅវាយលើប្រព័ន្ធនៅរ៉ូស្ស៊ី និង Belarus ក៏ដូចជា Poland។
មន្រ្តីលោកខាងលិចបានថ្លែងថា៖ “តាំងពីខែកុម្ភៈ ហេគឃ័រចិនបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងរដ្ឋាភិបាល និងបណ្តាញ network យោធានៅអ៊ុយក្រែន រ៉ូស្ស៊ី និង Belarus”។
លើសពីនេះ ”រ៉ូស្ស៊ីបានក្លាយជាគោលដៅដ៏សំខាន់មួយរបស់សកម្មជនចិននៅពេលថ្មីៗនេះ”។
ចិនបានច្រានចោលការចោទប្រកាន់ដែលពាក់ព័ន្ធនឹងសកម្មភាពហេគ និងបានចោទប្រកាន់ទៅលើរដ្ឋាភិបាលលោកខាងលិច និងអាមេរិកថាបានគ្រប់គ្រងលើបណ្តាញ network របស់ខ្លួនទៅវិញ។
គួរកត់សម្គាល់ផងដែរថា ចិនបានទាញយកផលប្រយោជន៍ពីជម្លោះនេះដើម្បីស៊ើបការណ៍សម្ងាត់ ពីអ៊ុយក្រែន និងរ៉ូស្ស៊ី Belarus និងប្រទសដ៏ទៃជាច្រើនទៀត ហើយព្យាយាមលាក់បាំងសមាសភាពខ្លួន ព្រមទាំងព្យាយាមស្តីបន្ទោសលើរដ្ឋាភិបាលលោកខាងលិច។
ប្រភពព័ត៌មាន៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា