អតិថិជន Android and Chrome នឹងអាចបង្កើតកាតឥណទាននិម្មិតនៅពេលឆាប់ៗនេះ

0

កាលពីថ្ងៃពុធ Google បានប្រកាសពីការបង្ហោះឯកជនភាព និងបច្ចុប្បន្នភាពសុវត្ថិភាព រួមទាំងការគាំទ្រធ្វើ credit cards និម្មិតនៅលើ Android និង Chrome។

Jen Fitzpatrick នៅ Google បានថ្លែងថា៖ “នៅពេលអ្នកប្រើ autofill ដើម្បីចូលបង់ប្រាក់លម្អិតនៅ checkout កាតនិម្មិតនឹងបន្ថែម layer សុវត្ថិភាពដោយជំនួសលេខកាតពិតដើម្បីបែងចែកលេខនិម្មិត”។

អ្នកស្រាវជ្រាវនៅ giant បានថ្លែងថា គោលដៅនេះដើម្បីរក្សាទុកព័ត៌មានបង់ប្រាក់ឱ្យមានសុវត្ថិភាពនៅលើការទិញទំនិញអនឡាញ និងការពារអ្នកប្រើពីការវាយប្រហារ skimming ដែលហេគឃ័រតែងតែចាក់បញ្ចូល javaScript code អាក្រក់ ដើម្បីលួចយកលេខ credit card រួចលក់នៅលើទីផ្សារងងឹត។

មុខងារនេះ គេរំពឹងថានឹងបញ្ចេញនៅអាមេរិក ផ្នែក Visa, American Express, Mastercard, and Capital One cards ដែលនឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅពេលដែល Apple បានផ្តល់ជម្រើសបិទបាំងអាសយដ្ឋានអ៊ីម៉ែល តាមរយៈ Hide My Email ដែលបើកឱ្យអ្នកប្រើបង្កើតអ៊ីម៉ែលតែមួយគត់ ដោយជ្រើសយកអាសយដ្ឋានអ៊ីម៉ែលដោយចៃដន្យ ដើម្បីប្រើជាមួយ apps and websites នោះ វានៅមិនទាន់បានផ្តល់ជូននូវជម្រើសសម្រាប់ការបង្កើត credit cards និម្មិតនៅឡើយទេ។

ការអភិវឌ្ឍបានផ្តល់ជូនបន្ទាប់ពីនោះ១អាទិត្យ បន្ទាប់ពី Google, Apple, and Microsoft ចាប់ដៃគ្នាគាំទ្រដល់ common passwordless sign-in standard ដែលអនុញ្ញាតឱ្យ “websites and apps ផ្តល់នូវសុវត្ថិភាព ការគាំទ្រ និង passwordless sign-ins ងាយស្រួលដល់អតិថិជនឆ្លង devices and platforms” ។

លើសពីនេះទៀត Google បានថ្លែងថា ខ្លួនកំពុងតែពង្រីកការការពារ phishing នៅក្នុង Google Workspace ដល់ Docs, Slides and Sheet និងគ្រោងផ្តល់ជូននូវ “My Ad Center” ថ្មី នៅក្នុងឆ្នាំនេះដល់អតិថិជនដើម្បីគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននៅលើ YouTube, Search, and Discover feed។

ជាងនេះទៀត អ្នកប្រើប្រាស់អាចស្នើសុំព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដូចជា អ៊ីម៉ែល លេខទូរស័ព្ទ ឬអាសយដ្ឋានផ្ទះ ដែលយកចេញពីលទ្ធផលស្រាវជ្រាវតាមរយៈ tool ថ្មីដែលអាចប្រើបានពីកម្មវិធីរបស់ Google។

និងមានការផ្តល់ជូនការកំណត់គណនីថ្មី ដែលមានសុវត្ថិភាព (Account Safety setting) ដែលនឹងមាន “yellow alert icon ដ៏សាមញ្ញនៅលើ profile picture របស់អ្នក និង flag action ដែលអ្នកគួរតែប្រើដើម្បីសុវត្ថិភាពគណនី”។

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២
ប្រែសម្រួល៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here